អត់ស្រួលទេ! លោក Pep បានបញ្ចេញប្រត្តិកម្មបែបនេះ ក្រោយ Man City ត្រូវចាប់ឆ្នោតប៉ះ R.Madrid

//s9.kh1.co/95/9527edae0526aabc34af6a815dbac8ee0279a48e.jpg
កីទ្បា

 ០១-កុម្ភៈ-២០២៥ ១០ព្រឹក · ១៨ ម៉ោងមុន

លោក Pep បានបញ្ចេញប្រត្តិកម្មបែបនេះ ក្រោយ Man City ត្រូវចាប់ឆ្នោតប៉ះ R.Madrid

បរទេស៖ អ្នកចាត់ការរបស់ Manchester City លោក Pep Guardiola បានចាត់ទុកថា ការជួបក្រុម Real Madrid គឺដូចជាជំនួប derby បន្ទាប់ពីក្រុមរបស់លោកបានចាប់ឆ្នោតជួបពួកគេនៅក្នុងការប្រកួត playoffs ដើម្បីដណ្តើមកៅអីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនេះពានរង្វាន់ Champions League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជំនួប R.Madrid ទល់នឹង Bayern
ជំនួប R.Madrid ទល់នឹង Bayern

ជាការពិតណាស់ អាចថាជារឿងចៃដន្យ ឬជានិស្ស័យក៏បាន ដោយ Man City និង Real Madrid បានជួបគ្នា ៣ ឆ្នាំជាប់គ្នាមកហើយ ខណៈទាំងលើកនេះទៀត គឺ ៤ ឆ្នាំជាប់គ្នា ហើយជាលទ្ធផលក្នុងការជួបគ្នា ៦ ជើង គឺ Man City ឈ្នះ ២ ស្មើ ២ និងចាញ់ ២។

ទាក់ទងនឹងរឿងខាងលើ លោក Pep Guardiola បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

វាមើលទៅដូចជាការប្រកួត derby រួចរាល់ហើយ ព្រោះ ៤ ឆ្នាំជាប់ៗគ្នាហើយ ដែលពួកគេត្រូវប្រឈមមុខទល់នឹង Madrid។ Madrid ឬ Bayern គឺសុទ្ធតែជាការប្រកួតដ៏លំបាក ដូច្នេះសង្ឃឹមថា ពួកយើងនឹងអាចធ្វើឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបានសម្រាប់ការប្រកួតជើងទី ១ នៅទីនេះ និងជើងទី ២នៅ Madrid។

លោក Pep Guardiola
លោក Pep Guardiola
លោក Pep Guardiola

ប្រភព Man City

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T