បរទេស៖ យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា អ្នកចាត់ការរបស់ Aston Villa លោក Unai Emery កំពុងស្នើសុំទៅថ្នាក់លើក្លិបឱ្យចុះកុងត្រាយកខ្សែប្រយុទ្ធ Marcus Rashford របស់ Manchester United ឱ្យបាន មុនទីផ្សារដោះដូរកីឡាកររដូវរងារនេះបិទ ខណៈទំនាក់ទំនងរវាងភាគីទាំង ២ ក៏បានកើតឡើងរួចរាល់ហើយដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ អនាគតរបស់ Rashford ជាមួយ Man UTD នាមួយរយៈចុងក្រោយនេះហាក់ពុំសូវល្អប៉ុន្មានទេ ជាពិសេសបន្ទាប់ពីរូបគេមានបញ្ហារកាំរកូសជាមួយអ្នកចាត់ការថ្មីលោក Ruben Amorim ដោយរូបគេ ត្រូវបានអ្នកចាត់ការសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៣៩ ឆ្នាំបញ្ឈរជើងចោលពីការប្រកួតចំនួន ១១ ប្រកួតមកហើយ ខណៈថ្មីៗនេះ មានសេចក្តីរាយការណ៍ពីបរទេសព្រោងព្រៀត ថារូបគេកំពុងមានការចាប់អារម្មណ៍ដោយក្លិប AC Milan និង Barcelona។
ប៉ុន្តែតាមរយៈប្រភពច្បាស់ការពីបរទេសចុងក្រោយនេះ គឺ Rashford កំពុងតែត្រូវបានក្លិប Aston Villa ចង់បានខ្លាំង បន្ទាប់ពីពួកគេទើបតែទទួលបានលុយធំ ក្រោយលក់កីឡាករ Jhon Duran ឱ្យទៅក្លិប Al-Nassr របស់ អារ៉ាប៊ីសាអ៊ូឌីត៕
ប្រភព៖ Fabrizio Romano