ស្អាតដូចគំនូរ! មួយឈុតនេះ ងិន ម៉ារ៉ាឌី ជះសម្រស់ល្អគន់គ្រប់ជ្រុង

//s9.kh1.co/10/1044ddeaf7688dd5630fb8e69ebddfbef935bd09.jpg
តារា & កម្សាន្ដ

 ១៤-មករា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

មិនសរសើរមិនបាន មួយឈុតនេះ ងិន ម៉ារ៉ាឌី ជះសម្រស់ល្អគន់គ្រប់ជ្រុង រហូតទទួលបានការសរសើរពេញហ្វេសប៊ុក

តារាកម្សាន្ត÷ ក្រោយពេលត្រលប់មកពីប្រទេសអុីស្រាអ៊ែលវិញ គេសង្កេតឃើញថា បវរកញ្ញាឯកចក្រវាលកម្ពុជា កញ្ញាងិន ម៉ារ៉ាឌី ហាក់ទទួលបានការងារច្រើនហូរចូលដូចទឹក ដោយកាលពីពេលថ្មីៗនេះ ក្នុងឱកាសថតសម្លៀកបំពាក់ឲ្យសំអាងការមួយ កញ្ញា ម៉ារ៉ាឌី បានទទួលការគាំទ្រ និងស្ងើចសរសើរពីសម្រស់ដ៏ស្រស់ស្អាតរបស់នាងពេញបណ្តាញហ្វេសប៊ុកតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងនៅក្នុងរូបថតប៉ុន្មានសន្លឹកនោះ កញ្ញាងិន ម៉ារ៉ាឌី បវរកញ្ញាឯកចក្រវាលកម្ពុជឆ្នាំ២០២១ បានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតក្នុងឈុតបុរាណពណ៌ស មានរំលេចដោយឌិនយ៉ាងប្រណីត អមដោយមកុដ និងក្បិនដ៏ស្រស់ស្អាត ព្រមទាំងការតុបតែងមុខ និងគ្រឿងអលង្ការ ដោយរំលេចឲ្យឃើញសម្រស់តារាស្រីរូបនេះស្រស់ស្អាតគ្រប់ជ្រុង រហូតធ្វើឲ្យអ្នកគាំទ្រផ្ទុះការសរសើរថាបវរកញ្ញារូបនេះ មានសម្រស់ល្អគន់ មើលកាន់តែយូរកាន់តែស្អាតតែម្តង។

គួររំលឹកផងដែរថា ថ្វីត្បិតតែមិនបានជាប់ក្នុងTop កំពូលណាមួយ ក្នុងកម្មវិធីប្រកួតបវរកញ្ញាឯកចក្រវាលឆ្នាំ២០២១នៅឯប្រទេសអុីស្រាអ៊ែលក៏ដោយ ប៉ុន្តែកញ្ញា ងិន ម៉ារ៉ាឌី នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ហ្វេនៗដែលជាអ្នកនិយមគាំទ្រ និងផ្តល់កម្លាំងចិត្តដល់កញ្ញាផ្ទាល់តែម្តង៕

ចង់ឃើញថាតើកញ្ញា ម៉ារ៉ាឌី ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបខាងក្រោម÷

កញ្ញាងិន ម៉ារ៉ាឌី
កញ្ញាងិន ម៉ារ៉ាឌី
កញ្ញាងិន ម៉ារ៉ាឌី
កញ្ញាងិន ម៉ារ៉ាឌី
កញ្ញាងិន ម៉ារ៉ាឌី
កញ្ញាងិន ម៉ារ៉ាឌី
កញ្ញាងិន ម៉ារ៉ាឌី
កញ្ញាងិន ម៉ារ៉ាឌី
កញ្ញាងិន ម៉ារ៉ាឌី
កញ្ញាងិន ម៉ារ៉ាឌី
កញ្ញាងិន ម៉ារ៉ាឌី
កញ្ញាងិន ម៉ារ៉ាឌី
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T