ស្វីតម្លឹងៗ Kim Kardashian ធ្វើរឿងបែបនេះជាមួយគូស្នេហ៍ក្មេង នៅកណ្ដាលហាង - Khmerload

ស្វីតម្លឹងៗ Kim Kardashian ធ្វើរឿងបែបនេះជាមួយគូស្នេហ៍ក្មេង នៅកណ្ដាលហាង

https://s9.kh1.co/54/546e78faff1ce813386b3cddf23b2fe60b180b56.jpg
តារា & កម្សាន្ដ
 14-Jan-2022 10am · 13 days ago

មិនខ្លាចនឹងបង្ហាញ តារាស្រី Kim Kardashian និង គូស្នេហ៍វ័យក្មេង បញ្ចេញកាយវិការយ៉ាងស្និទ្ធស្នាល ឱបគ្នាកណ្ដាលហាង មិនខ្វល់ភ្នែកអ្នកដទៃ

បរទេស៖ ចាប់ពីបានបើកបង្ហាញមក តារា​ស្រី Kim Kardashian និង លោក Pete Davidson ហាក់ដូចជា មិន​មានភាពស្ទាក់ស្ទើរ​ក្នុង​ការ​បញ្ជេញនូវ​ភាព​ស្និទ្ធស្នាល​ជា​សាធារណៈ នៅ​ក្នុង​អំឡុង​ពេល​ណាត់​ជួប​គ្នា​ ដែលធ្វើឲ្យទស្សនិកជនកាន់តែតាមដានពី ទំនាក់ទំនងគូស្នេហ៍មួយនេះ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរ ថែមទាំងធ្វើឲ្យមនុស្សគ្រប់គ្នា រំជួលចិត្ត បន្ទាប់ពី លោក Pete Davidson បានបង្ហាញសកម្មភាពមួយ ដោយបានឱប Kim Kardashian នៅក្នុងដៃរបស់ខ្លួន នៅពេលដែលអ្នកទាំងពីរ បានរង់ចាំនៅជួរត្រួតពិនិត្យទំនិញក្នុងហាងមួយ ក្នុងទីក្រុង Los Angeles ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស តាមរយៈនេះ ក៏បានបង្ហាញឲ្យឃើញទៀត ពួកគេទាំងពីររូប បានជជែកគ្នាយ៉ាងសប្បាយរីករាយ ពេលបណ្ដើរគ្នាតាមផ្លូវ ដែលអាចបញ្ចាក់ពីទំនាក់ទំនងដ៏ល្អ បើទោះបីជា អ្នកមានពីរ មានគម្លាតអាយុខុសគ្នាច្រើនក៏ដោយ ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

https://s9.kh1.co/__image/w=650,h=585,q=100/36/364506c33763bc1bb623f6bb03d921f0597da248.jpg
Kim Kardashian និង គូស្នេហ៍
https://s9.kh1.co/__image/w=650,h=813,q=100/6b/6bf21f681a6f4d9b6933723446a57eeecc214756.jpg
Kim Kardashian និង គូស្នេហ៍
https://s9.kh1.co/__image/w=610,h=583,q=100/3a/3a387adfb25d4c852f4b997c96d75d676af05443.jpg
Kim Kardashian និង គូស្នេហ៍
https://s9.kh1.co/__image/w=639,h=959,q=100/73/73d7f7ad481c55de8a55e42803be55ebb22c6de7.jpg
Kim Kardashian និង គូស្នេហ៍
https://s9.kh1.co/__image/w=650,h=748,q=100/9b/9b0b11c67a92df5e498ebd72f55b01fa3505f80e.jpg
Kim Kardashian និង គូស្នេហ៍
https://s9.kh1.co/__image/w=640,h=960,q=100/bc/bca5f8310f2ef4ec972f6bc62a5ab62091326802.jpg
Kim Kardashian និង គូស្នេហ៍
Ny Sreykhuoch
S.K

អត្ថបទទាក់ទង