មោទកភាពជាតិ! កម្ពុជាកំពុងស្នើសុំចុះព្រះរាជពិធីបុណ្យអុំទូក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

//s9.kh1.co/42/42d45df5a1460d16058dbc57ebe79dd443289395.png
សង្គម

 ០៩-កុម្ភៈ-២០២២ ២ល្ងាច · ៣ ឆ្នាំមុន

អបអរសាទរ កម្ពុជាកំពុងស្នើសុំចុះព្រះរាជពិធីបុណ្យអុំទូក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលធ្វើឲ្យពិភពលោករឹតតែស្គាល់កម្ពុជាច្បាស់

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលសន្និសីទចតុមុខ លោកជំទាវ ភឿង សកុណារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានបញ្ជាក់យ៉ាងដូច្នេះថា ក្រសួងបានបន្តរៀបចំនិងសហការរៀបចំឯកសារដើម្បីស្នើសុំចុះ «ប្រាសាទកោះកេរ» «នំបញ្ចុក» «ក្បាច់គុនល្បុក្កតោ» និង «ទីក្រុងបាត់ដំបង» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ, និងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិត (Creative Cities Network) របស់អង្គការយូណេស្កូ ហើយក៏បានបន្តរៀបចំបញ្ជីត្រៀមដើម្បីគ្រោងស្នើសុំចុះសម្បត្តិវប្បធម៌ដែលមានសក្តានុពលផ្សេងទៀត ទៅក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ រួមមាន ក្រុមប្រាសាទបន្ទាយឆ្មារ, រមណីយដ្ឋានអង្គរបុរីនិងភ្នំដា, រមណីយដ្ឋានគូលែន, ក្រុមប្រាសាទបេងមាលា, ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ, រមណីយដ្ឋានឧដុង្គមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក, អតីតមន្ទីរឃុំឃាំង ម-១៣, និងព្រះរាជពិធីបុណ្យអុំទូក»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះ បានដាក់បញ្ចូលប្រាសាទអង្គរវត្ត, ប្រាសាទព្រះវិហារ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, ប្រាសាទសម្បូរព្រៃគុក, របាំព្រះរាជាទ្រព្យ, ល្ខោនស្រមោលស្បែកធំ ,រឿងរាមកេរ្តិ៍តាគ្រុឌ, ល្បែងទាញព្រ័ត្រ, ចាប៉ីដងវែង, ល្ខោនខោលវត្តស្វាយអណ្តែត ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលនេះជាមោទកភាពដ៏ធំធេងសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស៕

លោកជំទាវ ភឿង សកុណា
លោកជំទាវ ភឿង សកុណា
ព្រះរាជពិធីបុណ្យអុំទូក
ព្រះរាជពិធីបុណ្យអុំទូក
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/bb/bbf5d667d1dcd137eda1c17504ed16518133d707.jpg

បុគ្គលឈ្មោះ កាម៉ារូទីន ស៊ូហៃមី ប្រធានគ្រប់គ្រងមួយផ្នែកសាលាខ្មែរឥស្លាម ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួនករណីរំ.លោ.ភ.បំ.ពា.នផ្លូ.វ.ភេ.ទលើកុមារីសិស្សសាលា

 ១៦-តុលា-២០២៤ 
 ១ល្ងាច · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T