ឃើញគេផុសរឿងបំណុលច្រើនពេក កៅ សីហា សរសេរបែបនេះផ្ញើទៅអ្នក ហាយសូរជំពាក់លុយគេ

//s9.kh1.co/71/7189be4a9e8d2f3955a03bcad2bb3212688852c2.png
តារា & កម្សាន្ដ

 ២៤-កុម្ភៈ-២០២២ ១ល្ងាច · ៣ ឆ្នាំមុន

អត់ទ្រាំឃើញសិល្បករសិល្បការិនីបង្ហោះរឿងកូនបំណុលជំពាក់ច្រើននាក់ពេក លោក កៅ សីហា ចេញមកសរសេរសារនិយាយបែបនេះ។

ភ្នំពេញ៖ នៅពីក្រោយរឿងខ្មែរល្បីៗជាច្រើន ប្រិយមិត្តមួយចំនួនច្បាស់ជាមិនធ្លាប់បានស្គាល់អ្នកដឹកនាំរឿងនោះទេ ប៉ុន្តែបើនិយាយដល់អ្នកដឹកនាំរឿងដ៏ល្បីលោក កៅ សីហា គេដឹងថាលោកបានប្រឡូកក្នុងវិស័យថតខ្សែភាពយន្តមកជាច្រើនឆ្នាំទៅហើយ។ចំណែករឿងដែលផលិតកររូបនេះបានផលិតសុទ្ធសឹងតែមានសន្ទុះការគាំទ្រខ្លាំងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្របពេលវិស័យសិល្បៈភាពយន្តកាន់តែមានសន្ទុះគាំទ្រពីមហាជន និងកាន់តែជោគជ័យនោះ ពីមួយឆ្នាំទៅមួយឆ្នាំគេឃើញលោក កៅ សីហា រឹតតែបង្ហាញស្នាដៃដឹកនាំរឿងមួយៗល្អជាងមុនថែមមួយកម្រិតទៀតគួរឲ្យសរសើរ។ លើសពីនេះទៅទៀត នៅពីក្រោយភាពជោគជ័យរបស់តារាសម្ដែង និងភាពយន្តល្បីៗក៏ដោយសារស្នាដៃលោកជាអ្នកដឹកនាំនិងផលិតផងដែរ។

ជាក់ស្ដែង បើនិយាយដល់ជីវិតឯកជន ថ្មីៗនេះលោក កៅ សីហា បានសរសេរសារបញ្ហេញអារម្មណ៍ពាក់ព័ន្ធជាមួយអ្នកហាយសូរដើរជំពាក់លុយគេ ក្រោយឃើញមានសិល្បករសិល្បការិនីបង្ហោះរឿងកូនបំណុលជំពាក់លុយ ហើយសារដែលលោកបានសរសេរគឺ៖ 

សម័យនេះ ឆ្នាំ2022ហើយ ខ្ញុំអត់កោតសរសើរ ឬមោទនភាពជាមួយជនប្រ៊េនៗ ឬកក្រអើតក្រទម ហាយសូ បែប fake ទេ។ អញ្ជើញមកពីទិសណា ក៏អញ្ជើញបោលទៅទិសនោះវិញទៅ ហាយសូ កាលីប តែពេលគេមិនទាន់ផុសរូបថតទារលុយ ដល់គេផុស បានដឹងថា កិត្តិយសអ្នកស្មើសូន្យ។ រស់បែបធម្មតាទៅវាថី? ហាយសូទៅណា? ដូចខ្ញុំរាល់ថ្ងៃ ខ្ញុំអត់រស់ផ្គាប់ភ្នែក ឬមាត់មនុស្សជុំវិញខ្លួនទេ ចង់អ្នកណាថាខ្ញុំនេះមិនទាន់សម័យ ស្រែ មិនចូលចំណោមគេក៏តាមចិត្ត ខ្ញុំសុំរស់បែបខ្ញុំ ហើយអារឿង ខ្ចីលុយគេមកហាយសូនេះ គឺដាច់ខាតមិនតែម្ដង។ និយាយរួម ឲ្យតែរឿងខ្ចីបុល ឬដាក់បញ្ចាំ អ្វីអស់នោះវាមិនមែនជាទម្លាប់ខ្ញុំទេ។ ធ្លាប់មានបទពិសោធន៍ដោយការអាណិតគេ ឲ្យគេខ្ចីមិនយកការប្រាក់ ហើយក៏មិនហ៊ានទារ ឬយកឈ្មោះទៅធានាឲ្យគេ ចេញសងជំនួសគេក៏ស្គាល់ជាតិហើយ។ តែអារឿងខ្ចីគេ ជំពាក់គេនេះ កុំថាឡើយរាប់រយ រាប់ពាន់ដុល្លារ តែ១០០លុយខ្មែរ ក៏ដេកភ័យដែរ បានលុយសងគេភ្លាម។ តែកម្រជំពាក់គេណាស់ តាំងពីកើត ដល់អាយុសែជាងនេះ អារឿងបុលបំណុល គឺប៉ះពារ2-3ដងគត់ តែមិនដែលឲ្យគេពិបាកចិត្តទេហើយបង់ការវឹបៗ មិនឲ្យថោកឡើយ។ ជាក់ស្ដែងជាប់បំណុលធានាគាររាល់ថ្ងៃនេះ គឺបង់ទាំងការទាំងដើមនមួយខែ១ពាន់ដុល្លារជាងគឺបង់មុនថ្ងៃរហូត ខ្លាចខូច credit ទៅថ្ងៃក្រោយ។ បើរឿងមិត្តវិញ ដាច់ខាត មិនពាក់ពន្ឋលុយកាក់សោះហ្មង គឺឲ្យដឹងឲ្យសុំដឹងសុំ ។បើកាលម៉ាហ៊ឹកលេងតុងទីន ដើរសួរមេៗ ធ្លាប់លេងមួយខ្ញុំទៅ មិនដែលចេះដេញអាម៉េច គឺទុកកើបរហូត ហើយបង់មុនថ្ងៃរហូតឲ្យតែដឹងការប្រាក់។ សរុបមក អារឿងខ្ចីលុយគេ ឬយករបស់ទៅដាក់បញ្ចាំ គឺមិនឲ្យវាក្លាយជាទម្លាប់ដាច់ខាត អត់លុយ សុខចិត្តដេកអត់ របស់ប្រើ គឺប្រើទាល់តែដាំខ្ទឹម មិនលក់ មិនដូរ ឬបញ្ចាំដាច់ខាត។ កោតអ្នកជំពាក់លុយគេមួយចំនួន រត់គេចវេស ហើយហ៊ានចេញមុខ តតាំងរកប្ដឹងម្ចាស់លុយទៀត អត់គិតពេលខ្លួនទ័ល អង្វរឲ្យគេជួយទេឬ? កុំយកភាសា ថាគេស៊ីការឆ្អែត មកបកស្រាយ។ ការ គឺការសងគឺសង ជំពាក់គឺជំពាក់ និយាយនេះអ្នកជំពាក់លុយខ្ញុំ កុំមានខ្លួនអីំណាខ្ញុំគ្មានចេតនាដៀមដាមទេ តែចង់និយាយពីអារម្មណ៍។ ខ្ញុំអត់ចេះដៀមដាមទេ មើលតែខ្ចីមិនយកការ រាប់ខែ កាន់ឆ្នាំនឹង គួរយល់ចិត្ត នឹងចរឹតខ្ញុំហើយ តែបើខ្ញុំត្រូវការ ខ្ញុំនឹងឲ្យដំណឹងមុន។ សរុបអ្នកជំពាក់លុយ 5-7នាក់ ក្បែរ 5ពាន់ដុល្លារដែរតើ តែបើសួរថា បានលុយថ្លៃការទេ គឺ No ខ្ញុំអត់ដែលយកទេ សូម្បី១រយលុយខ្មែរ។ ឲ្យខ្ចីព្រោះកើតពីការអាណិត ហើយក៏ដឹងទៀតថា អ្នកខ្លះ ខ្ចីហើយ ក៏ពិបាកនឹងរកលុយសងដែរ តែមិនដែលគិត ព្រោះចិត្តអាណិតវាធំជាង។

សម្ដីលោក កៅ សីហា

សូមទស្សនារូបភាពខាងក្រោម៖

លោក កៅ សីហា
លោក កៅ សីហា
លោក កៅ សីហា
លោក កៅ សីហា
លោក កៅ សីហា
លោក កៅ សីហា
លោក កៅ សីហា
លោក កៅ សីហា
លោក កៅ សីហា
លោក កៅ សីហា
សារលោក កៅ សីហា បានបង្ហោះ
សារលោក កៅ សីហា បានបង្ហោះ
សារលោក កៅ សីហា បានបង្ហោះ
សារលោក កៅ សីហា បានបង្ហោះ







Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T