កម្សាន្ត ៖ កាលពីថ្ងៃទី 2 ខែមីនា កន្លងទៅនេះ Mina បានបង្ហោះរូបថតពីរបីសន្លឹក នៅលើគណនី Instagram របស់នាង ហើយបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធើណែត ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹង រូបភាពក្នុងវ័យ ៥១ឆ្នាំរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងរូបថតនោះ Mina ត្រូវបានគេមើលឃើញថា កំពុងសម្លឹងមើលកាមេរ៉ា ជាមួយនឹងធ្វើទឹកមុខបែបគួរឲ្យស្រលាញ់ នាងត្រូវបានគេឃើញថាបានស្លៀកពាក់ អាវប៉ាក់ពណ៌ផ្កាឈូកជាមួយនឹងខោពណ៌ប្រផេះ បង្អួតរាងស្លីមរបស់នាងត្រូវបានគេមើលឃើញ ខណៈដែលតារាចម្រៀងរូបនេះ បានបង្អួតដើមទ្រូងរបស់នាងផងដែរ។
ជាមួយគ្នានេះ មនុស្សជាច្រើនមានការចាប់អារម្មណ៍ ចំពោះនឹងសម្រស់របស់នាង ដែលមើលទៅអាយុរបស់នាងដល់ទៅ ៥១ឆ្នាំទៅហើយ តែសម្រស់នៅតែក្មេងដូចក្នុងវ័យ ២០ឆ្នាំ ធ្វើឲ្យអ្នកគាំទ្រ នាំគ្នាបញ្ចេញមតិច្រណែន និងសួរពីវិធីនៃការថែសម្រស់របស់នាងជាដើម៕
សូមទស្សនារូបភាពខាងក្រោម ៖





ប្រភព : Allkpop