ទ្រាំមិនបាន Angelababy ចេញមកបកស្រាយរឿងមានស្នេហ៍ថ្មីស្ងាត់ៗ

//s9.kh1.co/81/818a49982bbb432f1c3a9e6b0c719906242dc386.jpg
តារា & កម្សាន្ដ

 ០៨-មីនា-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រោយពេលមានពាក្យចចាមអារ៉ាមថា កំពុងតែណាត់ជួបស្នេហ៍ថ្មីភ្លាម តារាស្រី Angelababy មិននៅស្ងៀម ដោយចេញមកបញ្ជាក់យ៉ាងច្បាស់ៗបែបនេះ

ចិន៖ កាលពីថ្ងៃទី ៧ ខែមីនា កន្លងទៅនេះ យោងតាមប្រភព Sina បានរាយការណ៍ថា នៅលើបណ្តាញសង្គម ស្រាប់តែបានផ្សព្វផ្សាយព័ត៌មានថា Angelababy កំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងអ្នកជំនួញម្នាក់ ដែលនាង​ទើប​តែ​បានណាត់ជួបដោយ​សម្ងាត់​ជាមួយ​គ្នា នៅ​សៀងហៃ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ភ្លាមៗនោះ តាមរយៈទំព័រ Weibo ផ្លូវការ អ្នកតំណាងរបស់ Angelababy បានចេញមកបដិសេធព័ត៌មានមួយនេះ ដោយអ្នក​គ្រប់​គ្រង​របស់​តារា​ស្រី​រូប​នេះ​ បាន​សរសេរ​សារបញ្ជាក់ថា៖

សូមបញ្ឈប់​ពាក្យ​ចចាម​អារ៉ាម និងឈប់​ផ្សាយ​ព័ត៌មាន​មិន​ពិត

អ្នកគ្រប់គ្រង

ក្រោយ​មក Angelababy ថែមទាំងបានបង្ហោះ​ដើម្បីកែតម្រូវរឿងមួយនេះ ដោយបានលើកឡើងថា នាងកំពុង​នៅ​ក្នុង​ក្រុម​ថត​រឿង ​មិន​បាន​ណាត់​ជួប​គ្នា​ដូច​ពាក្យ​ចចាមអារ៉ាម​នោះទេ។ ដោយនៅក្នុងនោះ នាងបាននិយាយថា៖ 

​ខ្ញុំ​នៅ​តែ​ខិតខំ​ធ្វើ​ការ តើ​អ្នក​រាល់​គ្នា​បាន​បញ្ចប់​វេន​របស់ខ្លួនឬ​នៅ?

Angelababy

គួររំឮកផងដែរថា តារាស្រី Angelababy បាន​ប្រកាស​ពី​ការ​ បញ្ចប់​អាពាហ៍ពិពាហ៍​របស់​ខ្លួន ​ជាមួយនឹង លោក Huang Xiaoming កាលពីចុងខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ ដែលក្រោយពីនោះ នាង​ក៏បាន​ផ្ដោត​ទៅលើ​ការងារ និង​មើល​ថែ​កូន​ប្រុសរបស់នាង ផងដែរ៕  

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖

Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T