គ្រាន់ឈុតឡើងយន្ដហោះរបស់ Rosé មួយតួខ្លួន សរុប តម្លៃរាប់ម៉ឺនដុល្លារ

//s9.kh1.co/48/484fcbdf7cfcd75c83ab2955c7856b82c3e9f0b1.png
តារា & កម្សាន្ដ

 ២២-មីនា-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

ឃើញស្លៀកខ្មៅសាមញ្ញអញ្ចឹងទេ តែតម្លៃសរុបមួយតួខ្លួនរបស់ Rosé រាប់ម៉ឺនដុល្លារ អាចទិញឡានជិះបានយ៉ាងងាយ។

កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀងស្រីសម្លេងស្រួយ Rosé បានធ្វើដំណើរទៅព្រលានយន្ដហោះ ដោយមានអ្នកការសែតអមតាមផ្លូវចាំចាប់យករូបភាពផងដែរ។ ភាគច្រើន គេបានចាប់អារម្មណ៍ជាងគេ ទៅលើ Fashion ក្នុងការតែងខ្លួនរបស់តារា Kpop ជានិច្ច ហើយ Rosé ក៏មិនខុសគ្នាដែរ ណាមួយនាងជាតារាល្បីពូកែខាងស្ទាយ៍តែងខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Rosé
 Rosé

បើមើលតែសំបកក្រៅ គេឃើញតារាចម្រៀងរូបនេះ ស្លៀកឈុតធម្មតា អាវស្បែកពណ៌ខ្មៅ ខោកាប៊យ ដូចសាមញ្ញៗនោះទេ តែបើសង្កេតអំពីម៉ាកសម្លៀកបំពាក់ និង កាបូប ស្បែកជើងរបស់នាងវិញ សុទ្ធតែប្រ៊េនល្បីៗ មានតម្លៃថ្លៃ។ នៅក្នុងនោះ អាវក្រៅម៉ាក Saint Laurent តម្លៃជិត៤ពាន់ដុល្លារ ចំណែកឯ ខោកាប៊យតម្លៃ៨៨ដុល្លារ។

 Rosé
 Rosé

ជាមួយនឹងតម្លៃរបស់ប្រើផ្សេងៗដែលនៅមួយតួខ្លួន Rosé ទៀត តម្លៃសរុបមកប្រហែលជិត ៣ម៉ឺនដុល្លារ នេះគ្រាន់តែឈុតពាក់ធ្វើដំណើរផង។ លើសពីនោះ ក្នុងឈុតមួយនេះ ពិតជាសមតម្លៃ ដែលធ្វើឲ្យតារាស្រីរូបនេះ មើលទៅកាន់តែថ្លៃថ្នូរលេចធ្លោរ៕

ប្រភព៖ KPOP NEWS

តម្លៃឈុតមួយតួខ្លួនរបស់ Rosé
តម្លៃឈុតមួយតួខ្លួនរបស់ Rosé
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T