ថៃ៖ ក្រោយពីបែកបាក់ស្នេហាដែលខំសាងអស់រយៈពេល៩ឆ្នាំមក Bella ហាក់មិនបង្ហាញការខូចចិត្តអ្វីនោះទេ នាងខ្វល់ខ្វាយតែរឿងការងារសិល្បៈដូចធម្មតា។ ជាពិសេស ថ្មីៗនេះ Weir ដែលសង្សារចាស់ បានប្រកាសរៀបការជាមួយនារីម្នាក់ ទើបទាក់ទងគ្នាត្រឹម៦ខែ ធ្វើឲ្យហ្វេនៗជាច្រើនខកចិត្តជំនួសដែល៩ឆ្នាំមិនស្មើនឹង៦ខែ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![Bella](https://s9.kh1.co/__image/w=650,h=813,q=100/2e/2ec3f715825242726a9bd45470e9b3e38eb88c64.jpg)
ដោយឡែក ក្រឡេកទៅមើល Bella វិញ នាងហាក់កាត់ចិត្តដាច់ផឹងតែម្ដង គេផ្អើលពេញអ៉ិនធើណែតយ៉ាងណា ក៏តារាស្រីរូបនេះ នៅតែរក្សាភាពស្ងៀមស្ងាត់ និង បន្ដធ្វើការងារសិល្បៈរបស់ខ្លួនបានយ៉ាងរលូន។ លើសពីនោះ ហ្វេនសង្កេតឃើញថា តួឯកស្រី ការ៉េកេតរូបនេះ កាន់តែមានសម្រស់ស្រស់ស្អាត ពេលគ្រងឈុតបុរាណ។
![Bella](https://s9.kh1.co/__image/w=650,h=805,q=100/2f/2f4d223601bfc50131036921a2ce8a7151b5ab80.jpg)
ទន្ទឹមនឹងនោះ ម៉ូតសម្លៀកបំពាក់បុរាណមួយនេះ ពិតជាប្លែក និងលើកសម្រស់តារាស្រីវ័យ៣២ឆ្នាំនេះ ឲ្យមើលទៅកាន់តែក្មេង។ មិនតែប៉ុណ្ណោះ នាងក៏បានត្រឡប់មកវិញជាមួយនឹងរឿង បុព្វេសន្និវាស បែបមួយរឿងចប់ ដោយដើរតួជា នាងការ៉េកេត ដែលទស្សនិកជនទន្ទឹងរងចាំយូរមកហើយដែរ៕
ប្រភព៖ Bella Ranee Campen