ចិន៖ ជាមួយនឹងការបង្ហាញខ្លួនថ្មីចុងក្រោយរបស់ តារាសម្ដែងស្រី Angelababy មិនត្រឹមតែទទួលបានការសរសើរពីភាពស្រស់ស្អាតនោះទេ ប៉ុន្តែតារាស្រីរូបនេះ ក៏បានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល នៅពេលដែលមានការសន្ទនាជាមួយពិធីករអំពីភាពខុសគ្នា រវាងជីវិតជាតារា និងជីវិតធម្មតា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរ តារាស្រីរូបនេះ បានបង្ហើបថា ខ្លួនអាចស្លៀកសម្លៀកបំពាក់ដដែល រហូតបានដល់ ៥ ឆ្នាំ រហូតដល់ខាងពិធីករលើកឡើងថា Angelababy នៅក្នុងកម្មវិធី និងនៅក្នុងជីវិតពិត គឺមានភាពខុសគ្នាទាំងស្រុង ដោយសារតែពេលចូលរួមកម្មវិធី រូបនាងហាក់បង្ហាញខ្លួនក្នុងឈុតស្អាតៗ សាកសមជាតារាល្បី ទៀតផង។
តែទោះជាយ៉ាងណា តារាស្រី Angelababy ស្រាប់តែបានពន្យល់ភ្លាមៗ ពីសម្លៀកបំពាក់របស់ខ្លួន ដែលស្លៀកក្នុងកម្មវិធីនោះ គឺជាឈុតខ្ចីគេនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ថែមទាំងបានសង្កត់ធ្ងន់ម្តងទៀតថា៖
ហើយភ្លាមៗបន្ទាប់ពីព័ត៌មានខាងលើត្រូវបានបង្ហាញឡើងនោះ បានធ្វើឲ្យអ្នកលេងអ៊ិនធើណេតជាច្រើនបានបញ្ចេញមតិ សម្តែងពីការភ្ញាក់ផ្អើល ចំពោះការសន្សំសំចៃរបស់តារាស្រីដ៏ល្បីរូបនេះ ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖