មកទស្សនាវីដេអូ Hazard ក្រឡុកខ្សែការពារ Juventus ម្សិលមិញ រហូតបង្កើតឱកាសឱ្យ R.Madrid រកបានគ្រាប់ទី២ (មានវីដេអូ)

//s9.kh1.co/00/007b5dd65497ff8a7b032ceb68f316ad29c7009f.jpg
កីទ្បា

 ០១-សីហា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

មកទស្សនាវីដេអូ Hazard ក្រឡុកខ្សែការពារ Juventus ម្សិលមិញ រហូតបង្កើតឱកាសឱ្យ R.Madrid រកបានគ្រាប់ទី២

បរទេស៖ ក្រោយការបង្ហាញខ្លួនដ៏ល្អរបស់ Eden Hazard ម្សិលមិញ បានធ្វើឱ្យគេនឹងឃើញពីអតីតកាលដ៏រុងរឿងរបស់គាត់ អំឡុងពេលប្រកបអាជីពនៅ Chelsea, ខណៈម្សិលមិញនេះ គាត់បានចូលរួមចំណែកយ៉ាងធំធេងក្នុងការជួយឱ្យ Real Madrid បំបាក់ Juventus ២-០ នៅក្នុងការប្រកួតមិត្តភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Eden Hazard
Eden Hazard

ជាការពិតណាស់ នៅឆ្នាំ ២០១៩ Real Madrid បានទិញយក Hazard ពី Chelsea ដើម្បីជំនួសតំណែងរបស់ Cristiano Ronaldo, ប៉ុន្តែអ្វីៗហាក់មានស្ថិតនៅក្នុងការគ្រោងទុករបស់ក្លិប និងអ្នកគាំទ្រនោះទេ បន្ទាប់ពីរយៈពេល ៣ ឆ្នាំមកនេះ ខ្សែប្រយុទ្ធសញ្ជាតិ ប៊ែលហ្ស៊ិក តែងតែរបួសជាញឹកញាប់ និងមិនសូវបានបង្ហាញខ្លួនជាប់លាប់ឡើយ។

Eden Hazard
Eden Hazard

យ៉ាងណាមិញ នៅរដូវកាលនេះគេរំពឹងថា Hazard នឹងអាចត្រឡប់មករកភាពល្អប្រសើរឡើងវិញ បន្ទាប់ពីគេបានមើលឃើញពីការត្រៀមខ្លួន និងការប្រឹងប្រែងយ៉ាងល្អរបស់គាត់នៅរដូវកាលថ្មីនេះ, តួយ៉ាងម្សិលមិញនេះ ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំបានបង្ហាញទេពកោសល្យយ៉ាងអស្ចារ្យ ក្នុងការអូស ញាក់ និងក្រឡុកខ្សែការពាររបស់ Juventus រហូតជួយឱ្យ R.Madrid រកបានគ្រាប់ទី ២៕

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T