នេះជាស្ថានភាព របស់Pinky ក្នុងពន្ធនាគារ ក្រោយគេរកឃេីញបោ.ក. លុយគេ តាមអនឡាញ ២៩លានដុល្លារ

//s9.kh1.co/e4/e42cb57bf4bd55cca0bfd8ce8faa7141fdf9d9c9.jpg
តារា & កម្សាន្ដ

 ២១-សីហា-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រោយពីជាប់ឃុំបាន ២ថ្ងៃមកនេះ តារាស្រី Pinky Savika និងម្ដាយ ត្រូវបានបង្ហាញពីស្ថានភាពបច្ចុប្បន្ន ដែលត្រូវគោរពតាមបទប្បញ្ញត្តិ​យ៉ាង​តឹងរ៉ឹង។

ថៃ៖ កាលពីថ្ងៃទី ២០ ខែសីហាកន្លងទៅនេះ យោងតាមសារព័ត៌មាន Tnews បានបង្ហាញថា ខាងនាយកវិទ្យាស្ថាន Central Institute for Women's Correction បានចែករំលែកអំពីស្ថានភាពរបស់ តារាសម្តែងស្រី Pinky Savika បន្ទាប់ពីត្រូវបានឃុំខ្លួនរយៈពេល ២ ថ្ងៃមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បានឲ្យដឹងថា តារាស្រី Pinky Savika និងម្តាយរបស់នាង ហាក់ស្ថិតក្នុងអារម្មណ៍ថេរនឹងនរ គ្មានភាពតានតឹង យំ ឬមានសកម្មភាពអ្វីខ្លាំង នោះឡើយ។ ហើយនៅក្នុង​រយៈពេល​២​ថ្ងៃ​ នៃ​ការ​ស្នាក់នៅ​ក្នុង​មណ្ឌល​ឃុំឃាំង ម្ដាយកូនអ្នក​ទាំង​ពីរ ​បាន​ញ៉ាំ និង​ដេក ​ក្នុង​កម្រិត​មធ្យម ដោយ​គោរព​តាម​កាលវិភាគ និង​បទប្បញ្ញត្តិ​យ៉ាង​តឹងរ៉ឹង។ 

ប៉ុន្តែ Pinky Savika និងម្តាយរបស់នាង នៅមិនអាចជួបនរណាម្នាក់បានទេ ដោយសារពួកគេ ត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១២ ថ្ងៃ មុនពេល ដែលអាចទាក់ទងជាមួយនឹងអ្នកខាងក្រៅបាន ហើយអាចផ្លាស់ទីទៅព.ន្ធ.នា.គារ ដើម្បីរស់នៅជាមួយអ្នកទោ.សផ្សេងទៀត ខណៈពេលដែលកំពុងតែរង់ចាំ ពីខាងតុលាការ។

គួររំឮកផងដែរថា នៅក្នុងនោះរួមមាន តារាស្រី Pinky Savika ប្អូនប្រុសរបស់នាង និងម្តាយ ព្រមទាំងមនុស្ស ១៩ នាក់ផ្សេងទៀត កំពុងជាប់ឃុំ ក្រោមការចោ.ទប្រកាន់ពីបទឆ.បោ.ក ខណៈដែល តារាសម្តែងស្រីរូបនេះ និងម្តាយរបស់នាង បានដាក់សំណើសុំដោះលែងបណ្តោះអាសន្ន ប៉ុន្តែមិនត្រូវបានអនុញ្ញាតទេ ដោយសារតែករណីនេះ មានលក្ខណៈធ្ង.ន់.ធ្ងរ ដែលចំនួនជនរងគ្រោះ នៅក្នុងការឆ.បោ.កបានឈានដល់ ៩៨២៤ នាក់ ជាមួយនឹងចំនួនទឹកប្រាក់ជិត ២,៥ ពាន់លានបាត (ប្រហែល ៦៩ លានដុល្លារ)៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Pinky
Pinky
Pinky
Pinky
Pinky
Pinky
Pinky
Pinky
Pinky
Pinky
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T