ថៃ៖ បន្ទាប់ពីបានរៀបការរួច តារាស្រី Pancake កាន់តែបង្ហាញពីសកម្មភាពក្នុងគ្រួសារជាបន្តបន្ទាប់ ជាមួយនឹងការឆ្លៀតពេលមើលថែស្វាមី ដែលជាភាពផ្អែមល្ហែមគួរឲ្យសរសើរពីអ្នកគាំទ្រជាច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីថ្មីៗនេះ តារាស្រីរូបនេះ ក៏បានបង្ហាញទិដ្ឋភាពមួយទៀត នៃជីវិតជាភរិយា ដែលកម្រនឹងបានឃើញ ជាមួយនឹងការយកចិត្តទុកដាក់សម្រាប់ស្វាមី ដូចជាការរៀបចំតុបរិភោគអាហារ រង់ចាំញ៉ាំអាហារជាមួយគ្នា ពោរពេញដោយកក់ក្ដៅ។
ជាពិសេស ក្រោយពីបានឃើញបែបនេះហើយ បណ្ដាអ្នកគាំទ្រ ក៏បានចូលមកបង្ហាញពីការពេញចិត្តជាច្រើន ពេលមើលឃើញទិដ្ខភាពដ៏គួរឱ្យស្រលាញ់នៅក្នុងទំនាក់ទំនងជីវិតប្ដីប្រពន្ធរបស់ Pancake ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖








