មិននៅស្ងៀម ពេល Kwan ត្រូវគេថាខ្លួនប្រើឈ្នួល រហូតធ្វើរឿងមួយនេះ

//s9.kh1.co/f2/f2322bc38568019330c56f2ff63eca454d2753d4.jpg
តារា & កម្សាន្ដ

 ០៨-កញ្ញា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

តារាស្រី Kwan ចេញមកបញ្ជាក់ការពិត នៅពេលដែលត្រូវបានគេសង្ស័យថា ប្រើឈ្នួលមើលឆ្កែឆ្មាហួសហេតុពេក រហូតឲ្យហូបបាយចានជាមួយនឹងឆ្កែ

ថៃ៖ គឺជាករណីមួយ ដែលបានបង្ហើបចេញពី នារីមិនស្គាល់មុខម្នាក់ ​បង្ហាញ​ពី​បទ​ពិសោធ​ការងារ ដូច​ជា​ឆ្កែ​ឆ្មា​នៅ​ផ្ទះ​តារា​ល្បី​ម្នាក់ ព្រមទាំងបានរៀបរាប់ ថាបានដេកសម្រាក តែ​១​ម៉ោង ស៊ី​បាយ​ចាន​តែមួយជាមួយ​ឆ្កែ ខណៈសុំ​លាឈប់ក៏មិនឲ្យឈប់ បានធ្វើឲ្យវាបានក្លាយជាព័ត៌មានដ៏ភ្ញាក់ផ្អើល និងចង់ដឹងថាតើគឺជាតារាល្បីរូបណា ទៀតផង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាង​ណា​មិញ ដោយសារតែដំណឹងមួយ បានធ្វើឲ្យមានការសង្ស័យថា តារា​រូប​នេះ ​អាច​ជា តារាស្រី Kwan Usamanee ដែរឬយ៉ាងណា ព្រោះកាលពីខែកក្កដា Kwan ទើបនឹង​ប្រកាស​រក​អ្នក​ចិញ្ចឹម​ និង​មើល​ថែឆ្កែ​ឆ្មា​ ដោយប្រាក់​ខែ​គឺ​ ទៅតាម​ការ​ព្រមព្រៀង។

ប៉ុន្តែ ខណៈដែលត្រូវបានគេសង្ស័យដល់ថ្នាក់នេះ តារាស្រី Kwan ក៏បានចេញមកទម្លាយ​ឃ្លីប​ បង្ហាញនូវ​អ្វី​ដែល​បាន​កើត​ឡើង ជាពិសេស​រឿង​ដែល​លើកឡើងថា ​​ឲ្យឈ្នួល ​ដេកតែ​១​ម៉ោង​នោះ​ គឺមិនមែនជា​ការពិត​នោះទេ​។ ហើយតាមរយៈឃ្លីបដែលបង្ហាញឡើង អាចមើលឃើញថា នៅវេលាម៉ោង ៨ និង៤០នាទីយប់ ភ្លើងនៅក្នុងផ្ទះត្រូវបានបិទទាំងស្រុង រួមទាំងបន្ទប់ដេករបស់ឆ្កែ ហើយឆ្កែទាំងអស់ ក៏កំពុងដេកលក់។ បន្ទាប់​មក​ប្រហែល​ម៉ោង ១១​យប់ ស្ត្រី​មេផ្ទះក៏បាន​ក្រោក​ឡើង រួច​ចូល​ផ្ទះបាយ ហើយក៏បានដេកនៅក្នុងបន្ទប់បរិភោគអាហារ រហូត​ដល់​ឃ្លីប​នេះ​ចប់​ប្រហែល​ម៉ោង​៣​ទៀប​ភ្លឺ តែស្ត្រី​មេផ្ទះ​នោះ នៅ​តែ​ដេកដដែល។

បន្ថែម​ពី​នេះ Kwan បាន​លើកឡើងទៀតថា មានឆ្កែ​មួយ អាយុ​២០​ឆ្នាំ មាន​ជំងឺ​ចាស់​ទ្រុឌទ្រោម ​មិន​អាច​ដើរ ឈរ និង​ស៊ី​ដោយ​ខ្លួន​ឯងបានទេ ដូច្នេះ​ នាងត្រូវ​ជួល​មនុស្ស​ឲ្យមក​មើល​ថែ ដែលមានស្ត្រី​មេផ្ទះ​ម្នាក់ បានមក​ដាក់​ពាក្យ​ការងារ​ ហើយបាន​និយាយ​ថា ខ្លួនពិតជា​ស្រឡាញ់​ឆ្កែ និងសុំ​ឱកាស​សាក​ល្បងធ្វើ​ការងារ​នោះ ហើយនាងក៏​យល់​ព្រម។ ម៉្យាងវិញទៀត ចំពោះរឿង​បរិភោគ​ម្ហូប​ចានតែមួយ ជាមួយនឹង​ឆ្កែ​នោះ តារាស្រី Kwan ក៏បានបញ្ជាក់​ថា វា​មិន​មែនជាការពិត​ទេ និងបានរៀបរាប់ថា៖ 

Kwan គឺជា​មនុស្ស​របស់សាធារណៈជន​។ ប៉ុន្តែ​កុំ​ឆ្លៀត​ឱកាស បង្កើតរឿងខ្លួនអ្នកបែបនេះ។  យកពេលវេលាដើម្បីអភិវឌ្ឍខ្លួនឯងឱ្យកាន់តែប្រសើរឡើង មិន​មែន​សម្រាប់​ការ​សប្បាយ​បង្កើត​រឿង​ទេ ។ ព្យាយាម​ទាញ​ពន្លឺ​ មក​ក្នុង​ខ្លួន​ឯង​បែប​នេះ អ្នកអាចជាឆ្លាត និងមានអនាគតល្អ ប្រសិនបើអ្នកប្រើវា តាមរបៀបត្រឹមត្រូវ។ ប៉ុន្តែកុំធ្វើឱ្យខ្លួនអ្នក ក្លាយជាប្រហោងខ្មៅបែបនេះ។ Kwan បាន​ផ្តល់​ចម្លើយ​ច្បាស់​លាស់ និង​ពិត​ប្រាកដ​តែម្តង​នៅ​ទីនេះ។

Kwan

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Kwan
Kwan
Kwan
Kwan
Kwan
Kwan
Kwan
Kwan
Kwan
Kwan
Kwan
Kwan
Kwan
Kwan
Kwan
Kwan
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T