តៃវ៉ាន់៖ មិនត្រឹមតែភាពល្បីល្បាញ នៅក្នុងការងារសិល្បៈរបស់ តារាសម្ដែង Ruby Lin តែប៉ុណ្ណោះ តែរូបនាងក៏បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ទៅលើជីវិតរស់នៅក្នុងគ្រួសារបស់ខ្លួន ជាមួយស្វាមី រួមទាំងកូនស្រី ក្រោយពីបានសាងសុភមង្គល ជាច្រើនឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ថ្មីៗនេះ នៅក្នុងឱកាសនៃការចូលរួមព្រឹត្តិការណ៍សម្ពោធកម្មវិធីមួយ តារាស្រីរូបនេះ ក៏បានបង្ហាញខ្លួនយ៉ាងទាក់ទាញ ព្រមជាមួយនឹងការលើកឡើងអំពីកម្មវិធី ដែលត្រូវធ្វើដំណើរទៅបោះជំរុំ រយៈពេលពីរថ្ងៃមួយយប់របស់ក្រុមនារី ដែលនឹងត្រូវផ្លាស់ទីលំនៅជាមួយគ្នា ទាំងរៀបចំតង់ ក៏ដូចជា ធ្វើម្ហូប។
ប៉ុន្តែ អ្វីដែលគួរឲ្យយកចិត្តទុកដាក់បំផុត តារាស្រី Ruby Lin ក៏បានបង្ហើបពីរឿងរ៉ាវនៅក្នុងគ្រួសារនាង ដែលបាននិយាយថា កូនស្រីរបស់ខ្លួន បានយំ នៅពេលដែលម្តាយទៅថតរឿង២ថ្ងៃ ហើយមិនបានត្រលប់មកវិញទាំងយប់ ទៀតផង។ តែទោះជាយ៉ាងណា នៅពេលដែលបានសួរនាំដល់ស្វាមី ថាតើមានប្រតិកម្មយ៉ាងណានោះ នាងបានលេងសើចថា ស្វាមីខ្លួនពិតជាសប្បាយចិត្ត ដែលមានឱកាសដើរលេងជាមួយមិត្តភក្តិ ព្រមជាមួយនឹងការបញ្ជាក់ថា ប្តីរបស់នាង មិនដែលជ្រៀតជ្រែកក្នុងការងាររបស់ខ្លួន នោះទេ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖