ចិន៖ ក្រោយពីបានសម្រេចលែងលះស្វាមីជាផ្លូវការ ជិតមួយឆ្នាំមកនេះ រឿងរ៉ាវនៅក្នុងទំនាក់ទំនងរវាង តារាស្រី Angelababy និងអតីតស្វាមី លោក Huang Xiaoming នៅតែជាទីចាប់អារម្មណ៍ពីហ្វេនៗទាំងឡាយ ជាពិសេស កាលពីកន្លងមក ខាងប្រុសតែងតែត្រូវបានគេលើកឡើងពីចចាមអារ៉ាមស្នេហាថ្មី ជាញឹកញាប់ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្រឡេកមកមើលតារាស្រី Angelababy វិញ ថ្មីៗនេះ ស្រាប់តែមានការបង្ហាញអំពីការបែកបាក់របស់ខ្លួន នៅក្នុងកម្មវិធីមួយ យោងតាមអ្វីដែលតារាស្រីរូបនេះ បានបកស្រាយនិងយល់ស្របថា នៅពេលដែលកំពុងតែមានទំនាក់ទំនងល្អនោះ គឺនាងតែងតែចូលចិត្តរស់នៅក្នុងពិភពមនុស្សពីរនាក់ និងនៅក្បែរមនុស្សជាទីស្រលាញ់របស់នាង។ តែនៅពេលដែលបែកគ្នាភ្លាមនោះ នាងមិនអាចសម្របខ្លួនបាន ហើយថែមទាំងមានអារម្មណ៍ភ័យខ្លាចទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ តារាស្រី Angelababy បានបង្ហើបថា នាងមិនមានភាពក្លាហានចូលរួម នៅក្នុងទំនាក់ទំនងថ្មីនោះទេ រួមជាមួយនឹងការពន្យល់ថា រឿងស្នេហាពេលចាប់ផ្តើមដំបូងៗអ្វីៗក៏ល្អដែរ ប៉ុន្តែ ក្រោយៗមក ក៏មានការមិនចុះសម្រុងគ្នាច្រើន រហូតឈ្លោះ និងឈានដល់ការបែកគ្នា។ ជាពិសេស នាងបានថែមទាំងបានធ្វើការសួរនាំថា ប្រសិនបើផ្លាស់ទៅរកទំនាក់ទំនងថ្មីផ្សេង តើនឹងអាចសាងកំហុសដដែលទៀត ឬយ៉ាងណា។
យ៉ាងណាមិញ ថ្វីត្បិតតែមើលទៅ មិនសំដៅលើ Huang Xiaoming ដោយផ្ទាល់ក៏ដោយ តែការលើកឡើងនេះ អាចបង្ហាញឲ្យអ្នកលេងអ៊ីនធឺណិតចិន គិតថា Angelababy ចង់និយាយអំពីការលែងលះរបស់ខ្លួន និងបានជឿថា អតីតស្វាមីនាង ពិតជាមិនបានស្រលាញ់នាងខ្លាំង ដូចដែលមនុស្សជាច្រើនគិតនោះទេ៕
ប្រភព៖ Ngoisao.vn
សូមទស្សនរូបភាពខាងក្រោម៖