អ្នកដែលមានឆ្នាំទាំងនេះ ត្រូវកាត់ឆុង បើមិនចឹង...(មានវីដេអូ)

//s9.kh1.co/ee/ee0c32cdbb81c533bfe0b8186cd54cf7b89d8d20.jpg
យល់ដឹង

 ២៤-មករា-២០២៣ ៤ល្ងាច · ២ ឆ្នាំមុន

ជារៀងរាល់ឆ្នាំ នៅរដូវជិតឈានចូលដល់ថ្ងៃចូលឆ្នាំចិន អ្នកដែលមានឆ្នាំឆុងទាំងនេះ តែងតែទៅវត្តធ្វើការសែនសំណែន កាត់ឆុង ដើម្បីលើករាសីរបស់ខ្លួនទៅតាមជំនឿតៗគ្នា។

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ ប្រជាជនចិន ឬកូនកាត់ចិន ដែលមានឆ្នាំឆុង ឬអាយុគត់ឆ្នាំ តែងតែធ្វើពិធីម៉្យាងមុននឹងឈានចូលទៅដល់ថ្ងៃចូលឆ្នាំចិន។ ជាមួយគ្នានេះ ពិធីកាត់ឆុង គឺគេតែងតែប្រារព្ធមិនដែលដាច់ទៅតាមជំនឿរបស់កូនចៅជាប់ខ្សែស្រឡាយចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពមនុស្សទៅសែនកាត់ឆុង
សកម្មភាពមនុស្សទៅសែនកាត់ឆុង

តួយ៉ាង យោងទៅតាមជំនឿតៗគ្នារបស់ខ្សែស្រឡាយចិន បានឲ្យដឹងថា អ្នកដែលឆុងឆ្នាំ ឬគត់ឆ្នាំ ដាច់ខាតត្រូវធ្វើពិធីកាត់ឆុង ដើម្បីបណ្ដេញគ្រោះចង្រៃ ក៏ដូចជាសុំឲ្យជួបតែរឿងល្អ មានលាភសំណាង រកស៊ីមានបានជាដើម។ លើសពីនោះ អ្នកដែលមានឆ្នាំឆុង មិនមែនត្រឹមតែធ្វើពិធីកាត់ឆុងនោះទេ តែពួកគេក៏ត្រូវមានតំណមមួយចំនួន ដើម្បីចៀសវាសជួបរឿងស៊យផងដែរ។

សកម្មភាពមនុស្សទៅសែនកាត់ឆុង
សកម្មភាពមនុស្សទៅសែនកាត់ឆុង
ឆ្នាំដែលត្រូវឆុង
ឆ្នាំដែលត្រូវឆុង

ជាក់ស្ដែង នៅក្នុងឆ្នាំ២០២៣ ដែលត្រូវដាច់ឆ្នាំចាស់ឈានចូលឆ្នាំថ្មី ដែលត្រូវនឹងឆ្នាំថោះ ហើយឆ្នាំដែលឆុងនោះ មានដូចជា៖ 

១. ឆ្នាំថោះ

ឆ្នាំថោះ
ឆ្នាំថោះ

២. ឆ្នាំរកា

ឆ្នាំរកា
ឆ្នាំរកា

៣. ឆ្នាំមមី

ឆ្នាំមមី
ឆ្នាំមមី

៤. ឆ្នាំជូត 

ឆ្នាំជូត
ឆ្នាំជូត

៥. ឆ្នាំរោង

ឆ្នាំរោង
ឆ្នាំរោង

តំណមសម្រាប់អ្នកដែលមានឆ្នាំឆុងដូចខាងលើ៖

- ហាមសង់ផ្ទះថ្មី

- ហាមចូលពិធីបុណ្យសព(ក្រៅពីសាច់ញាតិ)

- ហាមធ្វើដំណើរផ្លូវឆ្ងាយ ផ្លូវអាកាស

- ហាមលេងទឹកបឹង ទន្លេ ស្ទឹង សមុទ្រ...

របៀបសែន និងគ្រឿងដែលត្រូវការសម្រាប់ការសែនកាត់ឆុង៖ 

១. ក្រដាស់សែនកាត់ឆុង (ស្រីឬប្រុស)

២. សាច់ជ្រូកបីជាន់ឆៅ ៣ដុំ

៣. ពងទា ៣គ្រាប់

៤. ទានពណ៌ក្រហម និង ធូប

៥. ផ្លែឈើចាប់ពី៣មុខឡើង

រូបតំណាង
រូបតំណាង

ទីតាំងធ្វើពិធី អាចទៅធ្វើការកាត់ឆុងនៅឯ វត្តភ្នំ ដែលមានលោកតាអាចារ្យ រង់ចាំធ្វើពិធីឲ្យ ឬអាចទៅឯ វិហារលោកតាធំតាខ្មៅក៏បាន៕ 

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ ខ្មែរឡូត

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T