បើថាផ្កាអង្គាសិល្ប៍ថ្លៃ អាចទិញដើមក្រូចហ្វិច ឬក៏ ផ្កាស្បៃរឿង ក៏មានរឿងល្អៗចូលផ្ទះដែរ (មានវីដេអូ)

//s9.kh1.co/a8/a84d914aae6c073c5abdc55d6218faaca1781ffb.jpg
យល់ដឹង

 ២០-មករា-២០២៣ ១០ព្រឹក · ២ ឆ្នាំមុន

អាជីវកររូបនេះ បានលើកឡើងថា តម្លៃលក់ចេញនៃ ផ្កាស្បៃរឿង អាចចន្លោះ ពី ១ម៉ឺនរៀល ទៅ ២ម៉ឺនរៀល ខណៈ​ ដើមក្រូចហ្វិច អាចពីតម្លៃ ១៥ ដុល្លារ ទៅ ២៥ ដុល្លារ ស៊ីសងទៅតាមគុណភាពជាក់ស្តែង និងទៅតាមការតថ្លៃ។

ភ្នំពេញ៖ នៅសល់តែប៉ុន្មានថ្ងៃទៀត ប្រជាពលរដ្ឋ នឹងទទួលស្វាគមន៍ឆ្នាំថ្មីប្រពៃណីចិន ឆ្នាំថោះ ដែលនឹងនាំលាភសំណាង សុភមង្គល ដែលបានបងប្អូនខ្មែរ មិនថាកាត់ស្រឡាយចិន ឬក៏វៀតណាម បានតុបតែងលម្អដ៏ស្រស់ស្អាត និងគ្រឿងបរិក្ខារ ផ្សេងៗ ជាច្រើនទៀត ការសែនបុណ្យចូលឆ្នាំចិន ដូចសព្វរាល់ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ក្រៅពីការដាក់លក់គ្រឿងលម្អផ្ទះជាច្រើន ដូចជាគោម អំពូលភ្លើង ក្រដាសអក្សរសំណាងល្អសម្រាប់បិទក្នុងផ្ទះ និង របស់របរសម្រាប់សែនផ្សេងៗ ពណ៌ក្រហមច្រាលចាំងភ្នែកហើយនោះ ក៏មានការដាក់តាំងលក់ ជាហូរហែរនៅតាមបណ្ដោយផ្លូវជាច្រើនក្នុងរាជធានីភ្នំពេញនេះ នៅប្រភេទដើមផ្កាផ្សេងៗដូចជា ផ្កាអង្គារសិល្ប៍ ដើមក្រូចហ្វិច និង ផ្កាស្បៃរឿងផងដែរ។

ដើមក្រូចខ្វិច
ដើមក្រូចខ្វិច

បន្ថែមពីនេះ ការដាក់តាំងទៅនឹងដើមផ្កាខានលើនេះ ត្រូវបាន បងប្អូនកូនកាត់ចិន ក៏ដូចជាគ្រប់ជាតិសាសនិ៍ មិនថាខ្មែរសុទ្ធ ក៏បានរៀបចំ យកមកទិញ ដាក់តាំងលំអរ លាយឡំទៅនឹង ការចងជាប់ទៅនឹងអាំងប៉ាវ ក៏ដូចជា ទៅនឹងការលេងភ្លើងពណ៌ក្រហម ឲ្យមានសោភ័ណភាពគួរឲ្យគយគន់ នៅក្នុងគេហដ្ឋានផងដែរ។

យ៉ាងណាមិញ បើក្រឡេកមើលតម្លៃ ទៅតាមប្រភេទផ្កា ខានលើនេះ ត្រូវបានឲ្យដឹងថា ផ្កាអង្គារសិល្ប៍ មានតម្លៃថ្លៃគួរសម ទៅតាមប្រភេទ ឬក៏តំបន់ដែលនាំចូលយកមក ផ្ទុយពីដើមក្រូចហ្វិច និង ផ្កាស្បៃរឿង ដែលមានតម្លៃសមរម្យ អាចប្រជាពលរដ្ឋ គ្រប់វណ្ណៈ អាចយកដាក់តាំង ក្នុងគេហដ្ឋានបាន។

ដើមក្រូចខ្វិច
ដើមក្រូចខ្វិច

បើតាមសម្ដីរបស់អាជីករ នៅម្តុំផ្សារបឹងកេងកង មួយរូបដែលបានដាក់លក់នៅតាមដងផ្លូវ ផ្កាស្បៃរឿង ​និងដើមក្រូចហ្វិច សម្រាប់ពីធីបុណ្យចូលឆ្នាំចិនខាងមុននេះ អ៊ុំស្រី មានឈ្មោះថា សារ៉េត ក៏បានលើកឡើងផងដែរថា សម្រាប់ផ្កា ដែលនាំចូលឆ្នាំចិននេះ បានដាក់លក់មុនប្រហែលជាង ១ អាទិត្យមុនឯណោះ ដែលដាំនឹងដីផើមផ្ទាល់តែម្តង ដែលយកមកពីម៉ូយដុំ នៅព្រែកប្រា។

ស្របពេលដែលពិធីបុណ្យចូលឆ្នាំចិនកាន់តែខិតជិតចូលមកដល់ ជាពិសេសនោះ គឺប្រភេទមុខទំនិញ ដែលបងប្អូន ប្រជាពលរដ្ឋមានតម្រូវការច្រើនសម្រាប់ការសែននាពេលខាងមុខនេះ តែបើតាមអាជីវកររូបនេះ បានលើកឡើងថា តម្លៃលក់ចេញនៃ ផ្កាស្បៃរឿង អាចចន្លោះ ពី ១ម៉ឺនរៀល ទៅ ២ម៉ឺនរៀល ខណៈ​ ដើមក្រូចហ្វិច អាចពីតម្លៃ ១៥ ដុល្លារ ទៅ ២៥ ដុល្លារ ស៊ីសងទៅតាមគុណភាពជាក់ស្តែង និងទៅតាមការតថ្លៃ។

ជារួមមក ផ្កាទាំងពីរ ដែលជាផ្កា ប្រជាពលរដ្ឋ តែងតែបានជាវ យកទៅដាក់តាំងលំអរ ក្នុងគេហដ្ឋានរបស់ពួកគេ ពិធីបុណ្យចូលឆ្នាំចិន ព្រោះតែមានជំនឿថា នៅពេលដែលទិញដាក់ចូលផ្ទះក្នុងឱកាសចូលឆ្នាំថ្មី ព្រោះគេគិតថា អ្វីៗនឹងចាប់សារជាថ្មីនេះ ហេតុដូច្នេះ វានឹងនាំភាពរីករាយ នឹងរាសីខ្ពស់ត្រដែត ជាពិសេសនោះ នាំ មាស ពេជ្រ ទ្រព្យសម្បត្តិ សេរីសួស្តី សុភមង្គល ដល់ក្រុមគ្រួសារផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ផ្កាស្បៃរឿង
ផ្កាស្បៃរឿង
ផ្កាស្បៃរឿង
ផ្កាស្បៃរឿង
ផ្កាស្បៃរឿង
ផ្កាស្បៃរឿង

ទស្សនាវីដេអូខាងក្រោម៖

Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T