ភ្នំពេញ៖ នាពេលថ្មីៗនេះ យោងតាម ឯកឧត្តមសេនីយ៍ឯក បណ្ឌិត សាយ ម៉េងឈាង បានធ្វើការបង្ហាញពីរបៀប ឆែកមើលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានថត និងបំពេញបែបបទរួចរាល់ ថាតើបានបោះពុម្ពហើយឬនៅ ដោយប្រើវិធីសាស្ត្រតាមប្រព័ន្ធឌីជីថល។ ក្នុងនោះដែរ មានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. សាមីខ្លួន យកបង្កាន់ដៃទៅសាកសួរនៅកន្លែងដែលបានថត និងបំពេញបែបបទ ក្រោយរយៈពេល ៣០ ទៅ ៤៥ថ្ងៃ នៃថ្ងៃការងារ។
២. ចូលគេហទំព័រ www. gdi.gov.kh ជ្រើសយកប៊ូតុង ព័ត៌មានអត្តសញ្ញាណប័ណ្ណ រួចវាយលេខបង្កាន់ដៃទទួលពាក្យចូល នោះព័ត៌មានអំពីអត្តសញ្ញាណប័ណ្ណបានដំណើរការ ឬបោះពុម្ពហើយ ឬមានបញ្ហាយ៉ាងណា ព្រមទាំងមានលេខរបស់មន្ត្រីទទួលបន្ទុក ដើម្បីទំនាក់ទំនងសាកសួរបន្ថែម។
៣. ទាញយកកម្មវិធី GDI eServices ពីទូរស័ព្ទតាម ប្រព័ន្ធAndroid ឬ iOs រួចចុចចូលប៊ូតុង តាមដានពាក្យស្នើសុំ ហើយវាយលេខបង្កាន់ដៃចូល នោះព័ត៌មានអំពីអត្តសញ្ញាណប័ណ្ណបានដំណើរការ ឬបោះពុម្ពហើយ ឬមានបញ្ហាយ៉ាងណា ព្រមទាំងមានលេខរបស់មន្ត្រីទទួលបន្ទុក ដើម្បីទំនាក់ទំនងសាកសួរបន្ថែម។
៤. ទំនាក់ទំនងមកមន្ត្រីប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស រៀងរាល់ថ្ងៃច័ន្ទ ដល់សុក្រ ក្នុងម៉ោងធ្វើការ ដោយឥតគិតថ្លៃសេវាទូរស័ព្ទគ្រប់ប្រព័ន្ធ តាមរយៈលេខ ១២៧១ ឬ ០១៧ ៨៩៨ ៩១៥៕
ប្រភព៖ ឧត្តមសេនីយ៍ឯក បណ្ឌិត សាយ ម៉េងឈាង Pol Lt Gen Dr. SAY Mengchheang
សូមទស្សនារូបភាពខាងក្រោម៖




