កម្ពុជា៖ ក្លិបព្រះខ័នរាជស្វាយរៀង នារដូវកាលនេះកំពុងធ្វើឱ្យរង្គោះរង្គើរទីផ្សារដោះដូរកីឡាករនៃលីគកំពូលកម្ពុជាមែនទែន បន្ទាប់ពីពួកគេយកបានកីឡាករថ្មីៗមករួមក្រុមចំនួន ៧ នាក់សុទ្ធតែខ្លឹមៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលីគកំពូលរបស់កម្ពុជា Cambodian Premier League នឹងចាប់ផ្តើមឡើងនៅខែ សីហា ឆ្នាំ ២០២៣ ឯណោះ ដើម្បីសម្របទៅតាមកាលវិភាគប្រកួតនៅតំបន់ អឺរ៉ុប, ប៉ុន្តែបើយើងក្រឡេកមកមើលទីផ្សារដោះដូរកីឡាកររបស់កម្ពុជានៅខែ មករា នេះវិញ ពិតជាកំពុងមមារញឹកមែនទែន ក្នុងការនាំចូលកីឡាករថ្មីៗមករួមក្រុមទាំងកីឡាករក្នុងស្រុក និងបរទេស។
ដោយឡែកក្លិបដែលយើងកំពុងចាប់អារម្មណ៍ខ្លាំងនៅពេលនេះ នោះគឺ ស្វាយរៀង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ឯកឧត្តម ឌី វិជ្ជា ព្រោះថានៅរដូវកាលថ្មីនេះពួកគេពិតជាបាននាំចូលកីឡាករថ្មីៗដែលមានសក្តានុពលច្រើនមែនទែន រួមមាន អ្នកចាំទី វីរៈ ដារ៉ា, ណារ៉ុង កក្កដា, សេត រ៉ូស៊ីប, គួច ដានី, ធារី ចន្ថាប៊ីន និងម្សិលមិញនេះទើបតែយកបាន ២ នាក់ទៀតនោះគឺ Iago Bento Fernandes និង Gabriel Silva Costa។
បន្ថែមពីនេះទៀត ក៏មានព័ត៌មានច្បាស់ការក្នុងស្រុកជាច្រើនទៀតបានចុះផ្សាយថា ស្វាយរៀង គឺខិតជិតនឹងយកបាន Nick Taylor ខ្សែប្រយុទ្ធកូនកាត់ កម្ពុជា-អាមេរិក ហើយ ដោយគ្រប់យ៉ាងរង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ៕