អង់គ្លេស៖ លោក Erik Ten Hag គ្រូបង្វឹករបស់ Manchester United បានធ្វើការព្រមានទៅដល់ខ្សែប្រយុទ្ធ Jadon Sancho ថាគេត្រូវតែបន្តខិតខំប្រឹងប្រែងថែមទៀត ទើបបានជាប់ជម្រើស១១នាក់ដំបូង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីយប់ថ្ងៃទី៩ខែកុម្ភៈកន្លងទៅនេះ Sancho បានរួមចំណែកស៊ុត១គ្រាប់ជួយឲ្យ Manchester United លេងស្មើ Leeds United ២ ទល់នឹង២ ខណៈដែល Marcus Rashford រួមចំណែកស៊ុតបើកឆាកឲ្យបិសាចក្រហមបាន១គ្រាប់ដែរ ឯខាង Leeds វិញគឺកីឡាករ Wifred Gnonto រកបាន១គ្រាប់ហើយ Raphael Varane ស៊ុតចូលទីខ្លួនឯង១គ្រាប់។
Sancho វិញទើបតែបានបង្ហាញខ្លួនលើកដំបូងឲ្យបិសាចក្រហមនៅឆ្នាំ២០២៣នេះ បន្ទាប់ពីរូបគេបានទៅហ្វឹកហាត់ពង្រឹងកាយសម្បទាឃ្លាតឆ្ងាយពីក្រុមតាំងពីខែកញ្ញាមកម៉្លេះ។
ដោយឡែកលោក Ten Hag បានព្រមានគេថា៖
ប្រភព៖ metro