គ្នាយើងភាគច្រើន ប្រហែលជាធ្លាប់បានញ៉ាំផ្លែតាសក់ផ្អែម ហើយក៏បានដឹងពីរសជាតិរបស់វាផងដែរ ទាំងឆ្ងាញ់ និងសម្បូរលក់នៅលើទីផ្សារទៀតផង។ តាសក់ផ្អែមមិនត្រឹមតែជាផ្លែឈើដែលមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ចំណែកអត្ថប្រយោជន៍របស់វា ក៏មានច្រើនផងដែរចំពោះសុខភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.សុខភាពភ្នែក
Continue Reading
ញ៉ាំតាសក់ផ្អែមក៏អាចជួយឲ្យភ្នែកមានសុខភាពល្អបានដែរ ព្រោះថាផ្លែឈើប្រភេទនេះមានផ្ទុកទៅដោយ សារជាតិចិញ្ចឹម ដូចជា វីតាមីន A និង Zeaxanthin ជាសារធាតុសំខាន់ជួយឲ្យភ្នែកមើលឃើញច្បាស់ល្អ កាត់បន្ថយការរលាក និង អុកស៊ីតកម្ម ពិសេសការពារពីបញ្ហាភ្នែកវិវត្ដតាមវ័យ។
២.ពង្រឹងប្រព័ន្ធភាពស៊ាំ
ដោយសារតែផ្លែនេះសម្បូរវីតាមីន A (Beta-carotene) ដូច្នេះក៏ជាផ្នែកមួយជំនួយដល់កោសិកាគ្រាប់ឈាម និង ពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ។ ការសិក្សាបានបង្ហាញថា ញ៉ាំផ្លែតាសក់ផ្អែមជាប្រចាំ មិនថាជាបង្អែម ឬក្រឡុកនោះទេ អាចជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំល្អ។
៣.សម្រួលប្រព័ន្ធរំលាយអាហារ
ដោយសារតែតាសក់ផ្អែមមានផ្ទុកនូវជាតិសរសៃច្រើន ដូច្នេះហើយ ក៏ជាផ្នែកមួយអាចជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ និង ជួយកាត់បន្ថយបញ្ហាទល់លាមកទៀតផង។ ម្យ៉ាងវិញទៀតតាសក់ផ្អែមក៏សម្បូរជាតិទឹកផងដែរ។
៤.សុខភាពស្បែក
តាសក់ផ្អែមក៏មានផ្ទុកទៅដោយវីតាមីន C និង វីតាមីន A ដែលជាវីតាមីនសំខាន់សម្រាប់ជំនួយដល់សុខភាពស្បែក ជួយឲ្យស្បែកភ្លឺរលោងថ្លា និង មានសំណើម មិនតែប៉ុណ្ណោះក៏ជួយប្រឆាំងនឹងភាពជ្រីវជ្រួញចាស់ជាងវ័យផងដែរ។
៥.គ្រប់គ្រងសម្ពាធឈាម
តាសក់ផ្អែមគឺជាអាហារល្អបំផុតសម្រាប់អ្នកជំងឺលើសសម្ពាធឈាម ព្រោះថា ផ្លែឈើប្រភេទនេះក៏សម្បូរទៅដោយប៉ូតាស្យូមដែលជាសារធាតុសំខាន់សម្រាប់សរសៃឈាម។ ការសិក្សាបានបង្ហាញថា ការញ៉ាំអាហារដែលសម្បូរទៅដោយ ប៉ូតាស្យូម អាចជួយកាត់បន្ថយការលើសម្ពាធឈាម និង មិនតែប៉ុណ្ណោះក៏ជួយដល់សុខភាពបេះដូងទៀតផង។
៦.សុខភាពឆ្អឹង និងធ្មេញ
ញ៉ាំតាសក់ផ្អែមក៏ជួយឲ្យ ឆ្អឹង និងធ្មេញមានសុខភាពល្អបានដែរ ព្រោះផ្លែឈើនេះមានផ្ទុកទៅដោយ កាល់ស្យូម។ ទម្ងន់តាសក់ផ្អែម១០០ក្រាម មានកាល់ស្យូម ៩មិល្លីក្រាម។ ដូច្នេះញ៉ាំតាសក់ផ្អែមជាប្រចាំក៏អាចជួយឲ្យធ្មេញ និងឆ្អឹងមានសុខភាពល្អផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet