បរទេស៖ ព្រះចៅ ស៊ុលតង់ គឺជាព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូសាឡឹម ដែលជាក្សត្រមានទ្រព្យសម្បត្តិច្រើនជាងគេនៅក្នុងពិភពលោក និងជាក្សត្រដែលមានអំណាចខ្លាំងណាស់។ នៅក្នុងប្រទេសព្រុយណេគឺប្រកាន់ភ្ជាប់កាន់សាសនាមូស្លីម គោរពព្រះអល់ឡោះ ចំណែកប្រទេសព្រុយណេនេះគឺមានរដ្ឋាភិបាលប្រកាន់របប រាជាធិបតេយ្យផ្ដាច់ការ ដឹកនាំដោយ ព្រះចៅ ស៊ុលតង់ និងអនុវត្តច្បាប់ទូទៅរបស់អង់គ្លេស និងច្បាប់ឥស្លាម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នៅក្នុងរង្វង់គ្រួសាររបស់ ព្រះចៅ ស៊ុលតង់ វិញគឺរស់នៅក្នុងរាជវាំងដ៏ប្រណិតស្គឹមស្គៃ ហើយព្រះអង្គមានព្រះអគ្គមហេសីនឹងមហេសី ៣ព្រះអង្គ និងមានព្រះនាមថា៖
Ratu Raja isteri saleha សញ្ជាតិ ព្រុយណេ ជាអគ្គមហេសី,
Ratu Mariam abdul aziz សញ្ជាតិ ព្រុយណេ ជាមហេសី,
Ratu Azrinaz mazhar hakim សញ្ជាតិ ម៉ាឡេស៊ី ជាមហេសី
ប៉ុន្តែព្រះមហេសីទី៣ រៀបអភិសេក យ៉ាងសម្ងាត់ តែក៏ព្រះមហេសីបានលាលែងពីដំណែងជាមហេសីនៅឆ្នាំ ២០១០ មកដល់២០១៨ ទ្រង់ក៏បានរៀបការជាមួយបុរសម្នាក់ទៀត ជាអ្នកមាននៅក្នុងប្រទេសម៉ាឡេស៊ី។
គួរឲ្យដឹងដែលថា ព្រះអគ្គមហេសីទី១ ទ្រង់មានបុត្រាបុត្រីចំនួន៦ព្រះអង្គ ព្រះមហេសីទី២មានបុត្រាបុត្រីចំនួន៤ព្រះអង្គ ចំណែកមហេសីទី៣ឯណេះវិញមានបុត្រាបុត្រី២ព្រះអង្គ ដែលជាបុត្រានឹងបុត្រីរបស់ ព្រះចៅស៊ុលតង់៕
សូមទស្សនារូបភាពខាងក្រោម៖