ភ្នំពេញ៖ ប្រជាជនខ្មែរទូទាំងមហានគរ ត្រូវបានស្គាល់នឹងដឹងឮគ្រប់ៗគ្នាអំពីបុណ្យប្រពៃណីជាតិខ្មែររបស់យើង គឺព្រះរាជពិធីចូលឆ្នាំខ្មែរ ជាក់ស្ដែងសង្ក្រាន គឺជាទំនៀមដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីនេះ ដែលកើតមានតាំងពីបុរាណកាលយូរយារណាស់មកហើយ ដែលកើតមានឡើងនៅក្នុងសម័យមួយ រវាងធម្មបាលកុមារ និងព្រះកបិលមហាព្រហ្ម ដែលព្រះកបិលមហាព្រហ្មបានដាក់ប្រស្នាឲ្យធម្មបាលកុមារឆ្លើយ ដោយទុកពេលឲ្យ៧ថ្ងៃ ដែលទ្រង់បានដាក់លក្ខខណ្ឌថា បើធម្មបាលកុមារដោះប្រស្នានោះបាន ព្រះអង្គសន្យាកាត់ក្បាលបូជា តែបើដោះមិនបានធម្មបាលកុមារត្រូវកាត់ក្បាលបូជាដូចគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពេលនោះ ធម្មបាលកុមារបានសម្រេចចិត្តចាកចេញ ពីប្រាសាទដើម្បីស្វែងរកចម្លើយ ហើយទ្រង់ក៏បានរកចម្លើយនោះបានពី សត្វឥន្ទ្រី រួចដល់ថ្ងៃកំណត់ ព្រះកបិលមហាព្រហ្មក៏យាងមក រួចឲ្យធម្មបាលកុមារដោះប្រស្នានោះ ពេលនោះធម្មបាលកុមារដោះបាន រួចទ្រង់បានធ្វើតាមសន្យា និងបានហៅបុត្រីទាំង៧របស់ទ្រង់មកប្រាប់ថា «ព្រះសិរសារបស់បិតាត្រូវតម្កល់នៅលើពានមាស ហែប្រទក្សិណភ្នំសុមេរុរាជ ជុំវិញចក្រវាឡ តាមផ្លូវព្រះអាទិត្យចរជាគម្រប់ ៦០នាទី ហើយដង្ហែរចូលទៅតម្កល់ទុកដូចដើមវិញ នៅគុហាគន្ធមាលី ភ្នំកៃលាស»។ បូជាគ្រឿងទិព្វផ្សេងៗ ព្រះវិស្សកម្មក៍ ដោយកែវ៧ប្រកាឈ្មោះថា «ភគវតីសភា» ជាទីប្រជុំនៃទេវតា លុះដល់គម្រប់១ឆ្នាំ ជាសង្ក្រាន បុត្រីទាំង៧ត្រូវផ្លាស់វេនគ្នាមកអញ្ជើញ ព្រះសិរសាព្រះបិតា ចេញហែប្រទក្សិណ រាល់ៗឆ្នាំ។
យ៉ាងណាមិញ សម្រាប់មហាសង្ក្រានឆ្នាំនេះគឺឆ្នាំថោះ(ទន្សាយ) ត្រូវវេនរបស់ព្រះបុត្រីទី៦ មានព្រះនាមថា កិមិរាទេវី ទ្រង់នឹងយាងចូលមកនៅក្នុង ថ្ងៃសុក្រ ៩រោច រនោចខែចេត្រត្រូវនឹងថ្ងៃទី ១៤ខែមេសាឆ្នាំ ២០២៣ វេលាម៉ោង ១៦:០០នាទីរសៀល ទ្រង់គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌សេត (ពណ៌ស) សៀតផ្កាចង្កុលណី (វារីជាតិប្រភេទឈូក) អាភរណៈ បុស្បរាគ័ម (ត្បូងថ្មពណ៌លឿង) សោយ ចេកណាំវ៉ា ឬចេកទឹក ដែលព្រះហស្ថស្ដាំទ្រង់កាន់ ព្រះខ័ន ចំណែកព្រះហស្ថឆ្វេងទ្រង់កាន់ ពិណ (ចាប៉ិ) គង់លើខ្នង មាហឹសៈ (សត្វក្រីបី) ពាហនៈ ជាយាន្ដជំនិះ ហើយជាទេពធីតា ត្រូវដង្ហែលព្រះសិរសា ព្រះកបិលមហាព្រហ្មជាព្រះបិតា នាឆ្នាំនេះ នៅថ្ងៃខាងមុខ និងជូនពរជ័យដល់ប្រជារាស្ដ្រទូទាំងប្រទេស។
គួរបញ្ជាក់ផងដែលថា ព្រះរាជពិធីចូលឆ្នាំខ្មែរនេះ ជាពិធីបុណ្យមួយដែលបង្កើតជាការសប្បាយ លេងល្បែងកំសាន្ដប្រជាប្រិយ រាំច្រៀងជាដើម ដែលប្រជាជនខ្មែរគោរពប្រតិបត្តិបានយ៉ាងខ្ជាប់ខ្ជូនផងដែល៕
សូមទស្សនារូបភាពខាងក្រោម៖