ភ្នំពេញ៖ ពិធីបុណ្យប្រពៃណីជាតិ បុណ្យចូលឆ្នាំខ្មែរ និងខិតជិតចូលមកដល់ក្នុងពេលឆាប់ៗនេះ ដែលទេវតាឆ្នាំថ្មី ឆ្នាំ (ទន្សាយ) និងត្រូវវេនរបស់បុត្រីទី៦ មានព្រះនាមថា កិមិរាទេវី ដែលទ្រង់នឹងយាងចុះមកនៅក្នុង ថ្ងៃសុក្រ ៩រោច រនោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០នាទីរសៀល នាពេលខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នៅក្នុងសៀវភៅមហាសង្ក្រាន រៀបរៀងដោយឯកឧត្តម អ៊ឹម បុរិន្ធ ជាអគ្គលេខាធិការរង និងជាគណៈកម្មការរៀបចំពិធីបុណ្យជាតិ និងអន្ដរជាតិ តាមការស្រាវជ្រាវពីវិជ្ជាហោរាសាស្រ្ដ ដែលបានបង្ហាញអំពីទំនាយតាមថ្ងៃសង្ក្រាន ក្នុងឆ្នាំថ្មី និងតំណាលទេពធីតាអង្គុយពាក់ឆៀងនៅលើខ្នងសត្វក្របី ដែលមានតំណាលមកថា៖
ទំនាយថ្ងែចូលឆ្នាំថ្ងៃទី១ត្រូវជាថ្ងៃសុក្រ មហាសង្ក្រាន មានតំណាលថា៖ ក្នុងឆ្នាំនេះស្រូវ អង្ករ ល្ង សណ្ដែក និងភោគផលដំណាំ ទាំងឡាយបរិបូណ៍ មានទឹកភ្លៀង ព្យុះ រន្ទះច្រើន រោគឈឺភ្នែក មនុស្សម្នាមានជំងឺស្លាប់ច្រើន។ ទេវតានឹងតាមថែរក្សាមនុស្សទាំងឡាយ ឲ្យរស់នៅប្រកបដោយសេចក្ដីសុខ មិនមានជំងឺ ស្រូវអង្ករទទួលបានផលល្អ មនុស្ស កើតមានជឿលើផលកម្ម និងធ្វើបុណ្យរក្សាទានជាមួយជនទុរគត។
ទំនាយថ្ងៃចូលឆ្នាំថ្ងៃទី២ត្រូវជាថ្ងៃសៅរ៍ វ័នបត មានតំណាលថា៖ ក្នុងឆ្នាំនេះ ស្រូវ អង្ករ ត្រីសាច់ ដំណាំឡើងថ្លៃ មានកើតភ្លើងឆេះកណ្ដាលទីក្រុង ទឹកតិចជាងរាល់ឆ្នាំ ព្រាហ្មណ៍ក្ដៅក្រហាយចិត្ត។
ទំនាយថ្ងៃចូលឆ្នាំថ្ងៃទី៣ត្រូវនឹងថ្ងៃអាទិត្យ ឡើងស័ក មានតំណាលថា៖ ក្នុងឆ្នាំនេះព្រះមហាក្សត្ររុងរឿង ព្រះតេជ្ជនុភាព និងទទួលបានជ័យជំនះ លើពពួកសត្រូវគ្រប់ទិសទិសានុទិស។
ជាការពិតណាស់ សម្រាប់ថ្ងៃមហាសង្ក្រាន ព្រះនាង កិមិរាទេវី ទ្រង់យាងចុះមក ដោយអង្គុយពាក់ឆៀងនៅលើខ្នងសត្វក្របី គឺមានទំនាយមកថា៖ បរិជនទាំងឡាយ និងមានមរណភ័យ (សេចក្ដីស្លាប់) ហើយមនុស្សទាំងឡាយមានអាហារហូបចុកមិនពេញបរិបូណ៍នោះឡើយ៕