សៀមរាប៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងត្រូវដល់ថ្ងៃប្រារព្ធពិធី សង្ក្រាន្តចូលឆ្នាំខ្មែរ ដ៏ធំអស្ចារ្យនៅឯខេត្តសៀមរាប និងខេត្តក្រុងនានាទូទាំងប្រទេស។ ជាពិសេស នៅទីលានរៀបចំកម្មវិធីសង្ក្រាន្តក្នុងខេត្តសៀមរាបក៏បានត្រៀមរួចជាស្រេច ដើម្បីរងចាំទទួលភ្ងៀវទេសចរណ៍ជាតិ និង អន្តរជាតិ ទៅលេងកម្សាន្ត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ នៅតាមប្រាង្គប្រាសាទវិញ ក៏ត្រូវបានគេរៀបចំតុបតែងយ៉ាងស្រស់ស្អាត ក្នុងបរិវេណជុំវិញប្រាសាទដូចជាអង្គរតូច ដែលបានរៀបចំសួនបេះដូង ដើម្បីត្រៀមបំបែកកំណត់ត្រាពិភពលោកផងដែរ។ ក្រឡេកទៅមើលប្រាសាទអង្គរធំ វិញ ក៏មានទដ្ឋិភាពស្អាតប្រណិតមិនចាញ់អង្គរតូចប៉ុន្មានដែរ ។
លើសពីនោះ អង្គរធំ រំលេចភាពចែងចាំង ប្រៀបដូចទៅនឹងគ្រាប់ពេជ្រ ដោយអមជាមួយនឹងការដាក់ ភ្លើងពណ៌ នាពេលយប់ បានធ្វើឲ្យប្រាសាទអង្គរកាន់តែអស្ចារ្យ។ មិនតែប៉ុណ្ណោះ ទីតាំងមួយនេះ កំពុងតែទទួលចំណាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ និងបានទាក់ទាញមនុស្សម្នារចង់ទៅឃើញគ្រប់ៗគ្នា៕
ប្រភព៖ បុស្បាជួលឈុតបុរាណ Bossaba សាខាទី២