កាន់តែកៀកថ្ងៃ បាត់ដំបងរៀបចំកន្លែងទេសចរណ៍ ស្អាតខ្លាំង មិនចាញ់សៀមរាប ប៉ុន្មានទេ

//s9.kh1.co/9e/9ec3229d3a45030c007fb69b3cf6beb3da7413df.jpg
តារា & កម្សាន្ដ

 ១០-មេសា-២០២៣ ១ល្ងាច · ២ ឆ្នាំមុន

កាន់តែកៀកថ្ងៃ បាត់ដំបងរៀបចំកន្លែងទេសចរណ៍ស្អាតខ្លាំង មិនចាញ់សៀមរាប ប៉ុន្មានទេ។

បាត់ដំបង៖ ស្ទើតែគ្រប់ទីកន្លែងទាំងអស់ នៅក្នុងប្រទេសកម្ពុជា មហាជន អ្នកលេងបណ្ដាញសង្គម តែងតែបានឃើញគេបង្ហោះរូបភាព ជាច្រើនហូរហែរត្រៀមរៀបចំទុក សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្ដ បុណ្យប្រពៃណីជាតិខ្មែរ ដែលនឹងកៀកថ្ងៃចូលមកដល់មិនប៉ុន្មានថ្ងៃទៀតនោះទេ ដើម្បីឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ បានចូលរួមលេងកម្សាន្ដ សប្បាយរីករាយនៅក្នុងឱកាសបុណ្យប្រពៃណីជាតិនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើងាកមកទស្សនាទស្សនីយភាព ព្រឹត្តិការណ៍សង្ក្រាន្ដនៅឯ ខេត្តបាត់ដំបង ឯណេះវិញក៏មិនណយដែរ អ្នកលេងបណ្ដាញសង្គមនាំគ្នាចាប់អារម្មណ៍ ជាមួយការរៀបចំតុបតែងកន្លែងកំសាន្ដបានលឿនរហ័ស បើទោះបីជាកៀកទៅនឹងថ្ងៃចូលឆ្នាំហើយក៏ពិតមែន តែបើមើលតាមការរៀបចំជាច្រើនកន្លែងក្នង ខេត្តបាត់ដំបង ទោះបីមិនទាន់ហើយបាន១០០ភាគរយក៏ពិតមែន តែគ្រាន់តែឃើញសកម្មភាពក្នុងការរៀបចំ ក៏ដឹងថាពិតជាស្រស់ស្អាត ទាក់ទាញអារម្មណ៍ភ្ញៀវទេសចរមិនចាញ់ ខេត្តសៀមរាប ប៉ុន្មាននោះទេ។

ការរៀបចំធ្វើព្រឹត្តិការសង្ក្រាន្ដ ខេត្ដបាត់ដំបង
ការរៀបចំធ្វើព្រឹត្តិការសង្ក្រាន្ដ ខេត្ដបាត់ដំបង

មិនត្រឹមតែប៉ុណ្ណោះ គេក៏បានរៀបចំដាក់តាំងវត្ថុយក្សជាច្រើន ដែលបានបញ្ជាក់ពីអ្វីជាអត្ដសញ្ញាណជាតិខ្មែរ ឲ្យភ្ញៀវជាតិ និងអន្ដរជាតិបានដឹងបានស្គាល់ ជាពិសេសទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីបណ្ដាលអ្នកលេងបណ្ដាញសង្គមជាច្រើន ថាឆ្នាំនេះការរៀបចំបានស្រស់ស្អាត មានសោភ័ណ្ឌភាព និងមានភាពច្នៃប្រឌិត ពិនប្រសព្វក្នុងការរៀបចំតុបតែខ្លាំងតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

ទន្សាយយក្ស
ទន្សាយយក្ស
ទន្សាយយក្ស
ទន្សាយយក្ស
ពោតយក្ស
ពោតយក្ស
គ្រោងឆ្អឹងធ្វើក្រូចយក្ស
គ្រោងឆ្អឹងធ្វើក្រូចយក្ស
ម្នាស់យក្ស
ម្នាស់យក្ស
ក្រឡានយក្ស
ក្រឡានយក្ស
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T