យល់ដឹង៖ ជាការពិតណាស់ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡា ស៉ីហ្គេម លើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២នេះ បានប្រារព្ធឡើងនៅពហុកីឡាដ្ឋានជាតិ វិមានឈ្នះៗ ដែលកម្ពុជាជាម្ចាស់ផ្ទះផ្ទាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![ពហុកីឡាដ្ឋានជាតិ វិមានឈ្នះៗ](https://s9.kh1.co/__image/w=650,h=382,q=100/29/294477712db11937169459ebf110f5a763957019.jpeg)
នៅក្នុងមហាព្រឹត្តិការណ៍នេះផងដែរ ត្រូវបានចាប់ផ្ដើមឡើងបន្ទាប់ពីគេបានដង្ហែក្បួននៃ ព្រះអគ្គីជ័យកីឡា ទៅកាន់ទីកន្លែងប្រកួតដើម្បីដុតបំភ្លឺបញ្ជាក់អំពីការបើកនៃព្រឹត្តិការណ៍ដ៏មហាសាល ស៉ីហ្គេម។
![ពិធីសុំ ព្រះអគ្គីជ័យកីឡា](https://s9.kh1.co/__image/w=650,h=367,q=100/9e/9e104a599afd43a479d10c8cc7fefb6ae7fadea8.webp)
ជាក់ស្ដែង ព្រះអគ្គីជ័យកីឡានេះ មានប្រវត្តិដើមនៃការដង្ហែភ្លើងបែបនេះជារៀងរាល់ឆ្នាំ រាល់ពេលបើកព្រឹត្តិការណ៍ប្រកួតស៉ីហ្គេម។បើយោងតាមប្រវត្តិសាស្ត្របានឲ្យដឹងថា ព្រះអគ្គីជ័យកីឡា មានដើមកំណើតមកពីប្រទេសក្រិចតាំងពីសម័យបុរាណ ដែលប្រជាជននៅទីនោះ បានធ្វើដំណើរទៅកាន់ភ្នំអូឡាំព្យា ដើម្បីសុំព្រះអគ្គី ពីព្រះអទិទេព ទៅដុតបំភ្លឺនៅក្នុងការប្រកួតកីឡា។
![ពិធីដង្ហែព្រះអគ្គីជ័យកីឡា](https://s9.kh1.co/__image/w=650,h=434,q=100/0a/0adb2baa009075b5e6510e5727ddc90f2ea3c61c.jpeg)
ជាមួយគ្នានោះ ពិធីសុំព្រះអគ្គី ត្រូវបានគេធ្វើតាមទំនៀមទម្លាប់យ៉ាងត្រឹមត្រូវ ដោយពិធីនេះ គេប្រើប្រាស់ចំណាំងផ្លាតពីព្រះអាទិត្យបាញ់មកចំស្លឹកអូលីវស្ងួតរហូតបង្កើតចេញជាអណ្ដាតភ្លើង។ បន្ទាប់គេអុចចម្លងពីព្រះអគ្គីអាទីទេព ដង្ហែយកទៅដុតបន្ដនៅពហុកីឡាដ្ឋានអូឡាំពិច និង រក្សាមិនឲ្យរលត់រហូតដល់ចប់កម្មវិធីប្រកួត។
![ពិធីដង្ហែព្រះអគ្គីជ័យកីឡា](https://s9.kh1.co/__image/w=640,h=375,q=100/ae/aeb6da188ccd4ba8d5cbece1c88e970f28f62345.jpeg)
ម៉្យាងទៀត ព្រះអគ្គីជ័យកីឡា បានបង្កប់នូវអន្ថន័យអំណាចទេវ ថាមពល មិត្តភាព សាមគ្គីភាព និង និរន្តភាព ដែលជាគុណតម្លៃនៃទំនាក់ទំនងរបស់កីឡា និង ការរស់នៅប្រចាំថ្ងៃ៕
![ពិធីដង្ហែព្រះអគ្គីជ័យកីឡា](https://s9.kh1.co/__image/w=650,h=382,q=100/0d/0d05dfa7757043bb53fb4acd80b8c49c1b20d81c.jpeg)
ដើម្បីឲ្យដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖
https://vt.tiktok.com/ZS8TxWmGN/