ធនាគារ ស្ថាបនា ផ្តល់ជូនកម្ចីផ្ទាល់ខ្លួនរហូតដល់ 50,000 ដុល្លារអាមេរិក!

//s9.kh1.co/c6/c63ba6c8eec0ec10a2df44c5a50705def7ef43f4.jpg
សង្គម

 ០៣-ឧសភា-២០២៣ ១០ព្រឹក · ២ ឆ្នាំមុន

ឥលូវនេះអតិថិជនអាចស្នើសុំកម្ចីផ្ទាល់ខ្លួន ដោយមិនចាំបាច់មានទ្រព្យបញ្ចាំ ឬ អ្នកធានា។

ភ្នំពេញ៖ ធនាគារ ស្ថាបនា ដែលជាធនាគារឈានមុខគេនៅកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីកម្ចីផ្ទាល់ខ្លួនជាមួយនឹងការផ្តល់ជូនពិសេស និងអត្ថប្រយោជន៍ជាច្រើន ដែលអាចបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនបានយ៉ាងល្អប្រសើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងប្រទេសកម្ពុជា កម្មវិធីកម្ចីផ្ទាល់ខ្លួននឹងជួយឱ្យអតិថិជនទទួលបានកម្ចីផ្ទាល់ខ្លួនបានយ៉ាងងាយស្រួល និងឆាប់រហ័ស ជាពិសេសផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏ស័ក្កសមជូនដល់អតិថិជន និងប្រជាជនកម្ពុជា។ តាមរយៈផលិតផលមួយនេះ អិតិថិជនអាចស្នើសុំកម្ចីបានរហូតដល់ 50,000 ដុល្លារអាមេរិក ឬ 20 ដងនៃប្រាក់ខែប្រចាំខែ ជាមួយនឹងរយៈពេលខ្ចីរហូតដល់ 5ឆ្នាំ និងអត្រាការប្រាក់សមរម្យ។

ការដាក់ពាក្យស្នើសុំកម្ចី គឺមានភាពសាមញ្ញបំផុត ជាពិសេសមិនចាំបាច់មានទ្រព្យបញ្ចាំ ឬអ្នកធានានោះទេ ដែលផ្តល់នូវភាពងាយស្រួលជូនអតិថិជន ដែលត្រូវការសាច់ប្រាក់សម្រាប់ប្រើប្រាស់លើការចំណាយបន្ទាន់ ថ្លៃមន្ទីរពេទ្យ ការកែលម្អគេហដ្ឋាន និងជាច្រើនផ្សេងទៀត។ ពិសេសជាងនេះទៅទៀត អតិថិជនគ្រាន់តែផ្តល់នូវលិខិតបញ្ជាក់ប្រាក់បៀវត្សរ៍ និងរបាយការណ៍ធនាគារប៉ុណ្ណោះ សម្រាប់ការអនុម័តកម្ចី។

ឥលូវនេះអតិថិជនអាចស្នើសុំកម្ចីផ្ទាល់ខ្លួនបាន​ដោយគ្រាន់តែអញ្ជើញមកកាន់សាខាណាមួយដែលនៅជិតលោកអ្នក​ (ផ្តល់ជូននៅតែរាជធានីភ្នំពេញប៉ុណ្ណោះ)។

https://s9.kh1.co/__image/w=650,h=430,q=100/42/42f8ad74b981e9779d37ad6522f1099434b3001a.png

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://www.sathapana.com.kh/km/personal-loan-products/personal-loan-without-collateral/

អំពីធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៧ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.៤០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧២សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ៣០០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា iBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។  

ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។

ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/f1/f1121e492dda21c9f148660c31a3c57f674a4672.jpg

ធនាគារ ស្ថាបនា ដាក់ឱ្យដំណើរការស្ថាបនា ទូទាត់ ដើម្បីជួយដល់វិស័យមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម និងដៃគូពាណិជ្ជករ អាចទទួលការទូទាត់បែបឌីជីថលដោយមិនប្រើសាច់ប្រាក់!

 ៣១-កក្កដា-២០២៣ 
 ២ល្ងាច · ២ ឆ្នាំមុន
//s9.kh1.co/65/65c9fe4b50a3c6abfa8d433a389b3a8ae50678f9.jpg

ធនាគារ ស្ថាបនា ដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ថ្មីជាមួយក្រុមហ៊ុន Thunes ដើម្បីធ្វើប្រតិបត្តិការផ្ទេរប្រាក់ទៅក្រៅប្រទេសបានភ្លាមៗតាមរយៈស្ថាបនា ម៉ូបាល ជាមួយនឹងកម្រៃសេវាទាប!

 ១៣-កក្កដា-២០២៣ 
 ៤ល្ងាច · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T