មកដឹង អំពីកីឡដ្ឋានទាំង៧ ធំជាងគេនៃប្រទេស ក្នុងអាស៊ាន ចំណែកកម្ពុជា ដាក់មនុស្ស បានទៅដល់៧៥,០០០នាក់

//s9.kh1.co/26/26b7cdd057da44b00e1d144b818c81bc7526a94a.jpg
យល់ដឹង

 ១៨-ឧសភា-២០២៣ ៣ល្ងាច · ២ ឆ្នាំមុន

មកដឹង អំពីកីឡដ្ឋានទាំង៧ ធំជាងគេនៃប្រទេសក្នុងអាស៊ាន។

យល់ដឹង៖ ជាការពិតណាស់ សឹងតែគ្រប់ប្រទេសទាំងអស់ នៅក្នុងពិភពលោក សុទ្ធតែពេញនិយមលេងកីឡា ជាច្រើនប្រភេទ ដូច្នេះគ្រប់ប្រទេសទាំងអស់នោះ ពួកគេបានសាងសង់ នូវពហុកីឡដ្ឋាន ដោយមានការរចនាយ៉ាងសម្បូរបែប ជាមួយនឹងទីធ្លាធំទូលាយ និងជាទីកន្លែងសម្រាប់លេងកីឡាផ្សេងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ អ្វីដែលគេផ្តោតសំខាន់ជាងគេនោះ គឺកន្លែងសម្រាប់កីឡាបាល់ទាត់ ដែលត្រូវទាមទារឲ្យមានកន្លែងធំ ទូលាយ មានកន្លែងសម្រាប់ អ្នកចូលរួមទស្សនាបានច្រើន ហើយមិនត្រឹមតែជាទីកន្លែង សម្រាប់លេងកីឡាបាល់ទាត់តែម៉្យាងនោះទេ តែក៏គេអាចរៀបចំព្រឹត្តិការណ៍ផ្សេងៗទៀត នៅទីកន្លែងនោះបានទៀតផង។

ជាក់ស្ដែង យើងនឹងលើកយកពហុកីឡាដ្ឋានជាតិ ៧កន្លែងធំជាងគេ នៃប្រទេសក្នុងតំបន់អាស៊ាន ដែលជាកីឡដ្ឋានធំទូលាយ ស្រស់ស្អាត ហើយថែមទាំងចំណាយថវិកា នៃការសាងសង់អស់ច្រើន ដែលរួមមានដូចជា៖

៧.    ពហុកីឡដ្ឋាន Sultan Mizan Zainal Abidin Stadium របស់ប្រទេសម៉ាឡេស៊ី ដែលផ្ទុកចំណុះ អ្នកចូលរួមទស្សនា (៥០,០០០នាក់) តម្លៃសំណង់អស់ ២៧០លាន​រីងហ្គីត

   ពហុកីឡដ្ឋាន Sultan Mizan Zainal Abidin Stadium
   ពហុកីឡដ្ឋាន Sultan Mizan Zainal Abidin Stadium

៦.    ពហុកីឡដ្ឋាន Singapore National Stadium របស់ប្រទេសសិង្ហបុរី ដែលផ្ទុកចំណុះ អ្នកចូលរួមទស្សនា (៥៥,០០០នាក់) តម្លៃសំណង់អស់ ១.៨៧ពាន់លានដុល្លារ

Singapore National Stadium
Singapore National Stadium
Singapore National Stadium
Singapore National Stadium

៥.    ពហុកីឡដ្ឋានជាតិអូឡាំពិក របស់ប្រទេសកម្ពុជា ដែលផ្ទុកចំណុះ អ្នកចូលរួមទស្សនា (៧០,០០០នាក់)

ពហុកីឡដ្ឋានជាតិអូឡាំពិក
ពហុកីឡដ្ឋានជាតិអូឡាំពិក

៤.    ពហុកីឡដ្ឋានមរតកតេជោ របស់ប្រទេសកម្ពុជា ដែលផ្ទុកចំណុះ អ្នកចូលរួមទស្សនា (៧៥,០០០នាក់) តម្លៃសំណង់អស់ ១៦៨លានដុល្លារ

 ពហុកីឡដ្ឋានមរតកតេជោ
 ពហុកីឡដ្ឋានមរតកតេជោ
 ពហុកីឡដ្ឋានមរតកតេជោ
 ពហុកីឡដ្ឋានមរតកតេជោ

៣.    ពហុកីឡដ្ឋាន​ Gelora Bung Karno Stadium របស់ប្រទេសឥណ្ឌូនេស៊ី ដែលផ្ទុកចំណុះ អ្នកចូលរួមទស្សនា (៧៧,១៩៣នាក់) តម្លៃសំណង់អស់ ៧៦៩.៦៩ពាន់លានរ៉ូពី ស្មើនឹង ១២,៥០០,០០០ដុល្លារ

Gelora Bung Karno Stadium
Gelora Bung Karno Stadium
Gelora Bung Karno Stadium
Gelora Bung Karno Stadium

២.    ពហុកីឡដ្ឋាន Jakarta International Stadium របស់ប្រទេសឥណ្ឌូនេស៊ី ដែលផ្ទុកចំណុះ អ្នកចូលរួមទស្សនា (៨២,០០០នាក់) ​​តម្លៃសំណង់អស់ ៣១២លានដុល្លារ

Jakarta International Stadium
Jakarta International Stadium
Jakarta International Stadium
Jakarta International Stadium

១.    ពហុកីឡដ្ឋាន Bukit Jalil National Stadium របស់ប្រទេសម៉ាឡេស៊ី ដែលផ្ទុកចំណុះ អ្នកចូលទស្សនា (៩៩,៤១១នាក់) តម្លៃសំណង់អស់ ១ពាន់លានរីងហ្គីត ស្មើនឹង ២២០,៥៨០,១២៥ដុល្លារ

Bukit Jalil National Stadium
Bukit Jalil National Stadium
Bukit Jalil National Stadium
Bukit Jalil National Stadium
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T