យល់ដឹង៖ ជាការពិតណាស់ មី គឺជាអាហារមួយដ៏ពេញនិយមនៅក្នុងចំណោមក្មេងៗ និង យុវវ័យ នាពេលបច្ចុប្បន្ននេះ។ ប៉ុន្ដែបើពួកគេបរិភោគ មី ញឹកញាប់ពេក អាចនឹងប្រឈមជាមួយនឹងបញ្ហាសុខភាពជាច្រើន។ ជាមួយគ្នានេះ មិនមែនមានតែ មី មួយមុខនោះទេ ដែលអាចនាំឲ្យខូចខាតយ៉ាងខ្លាំងទៅដល់គ្រឿងក្នុងរបស់អ្នក គ្រឿងកំប៉ុង ក៏មានគ្រោះថ្នាក់ដល់សុខភាពអ្នកខ្លាំងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បុរសម្នាក់បានបង្ហោះសារចែករំលែក ដាស់តឿនដល់អ្នកដែលចូលចិត្ត មីកញ្ចប់ មីកំប៉ុង និង គ្រឿងកំប៉ុង ដែលអាហារនេះ បានធ្វើឲ្យក្មួយប្រុសម្នាក់ បានកើតជម្ងឺកូនកណ្ដុរក្នុងពោះវៀន និង រលាកក្រពះខ្លាំង ដោយសារ ការទទួលទាន មី និង ភេសជ្ជៈ គ្រឿងកំប៉ុង លើសកម្រេិត។
នៅក្នុងនោះ ក្មួយប្រុសរូបនេះ តែងតែបរិភោគ មី និង គ្រឿងកំប៉ុងជាប្រចាំ បើទោះបីជាឪពុកម្ដាយឃាត់ក៏នូវតែលួចញុំា។ ហើយថ្ងៃមួយក៏មានអក្ការៈឈឺពោះខ្លាំង ទោះលេបថ្នាំហើយក៏មិនធូរស្បើយ លុះយកទៅពេទ្យពិនិត្យទើបរកឃើញថា កើតជម្ងឺកូនកណ្ដុរក្នុងពោះវៀន និង រលាកក្រពះខ្លាំង ដែលវាត្រូវការពេលយូរដើម្បីព្យាបាល។
ទន្ទឹមនឹងនោះ គ្រូពេទ្យបានបញ្ជាក់ផងដែរថា អាហារ២ប្រភេទនេះ មានផ្ទុកសារជាតិហ្គាស់ខ្លាំង និង សារធាតុគីមីជាច្រើនទៀត ដែលប៉ះពាល់យ៉ាងខ្លាំងដល់ក្រពះ និង ពោះវៀន។ ដូចនេះ សូមលោកអ្នកបរិភោគក្នុងបរិមាណល្មម និង កុំឲ្យញឹកញាប់ពេក ជៀសវាងកើតជម្ងឺដូចខាងលើនេះ៕
ប្រភព៖ វែង ឡេងណា