កម្សាន្ត៖ ជាការពិតណាស់ ប្រិយមិត្តមួយចំនួនក៏បានស្គាល់ ហើយប្រិយមិត្តភាគច្រើនទៀតក៏មិនបានស្គាល់ តារាកំប្លែងម្នាក់ដ៏ល្បីល្បាញ ដែលមានគណនីឈ្មោះថា Uncle Roger ដែលលោកត្រូវបានគេស្គាល់ថា ជាអ្នកដែលដើរភ្លក្សម្ហូប និង ពូកែខាងរិះគន់មុខម្ហូបចំៗ សូម្បីតែ Gordon Ramsay ក៏សុំចាញ់ដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ នៅក្នុងវីដេអីមួយរបស់ Uncle Roger បាននិយាយតិះដៀលទៅកាន់ម្ហូបអាស៊ីថា មិនឆ្ងាញ់ អ្វីដែលគួរឲ្យខឹងនោះគឺ ប្រៀបធៀបម្ហូបខ្មែរថា «អន់ដូច Shxt Version របស់ម្ហូបថៃ»។ ដែលនេះ ស្ដាប់មើលទៅ ដូចជាលោកមិនពេញចិត្តម្ហូបខ្មែរ ដោយលោកយល់ថា វាដូចជាម្ហូបអន់របស់ថៃ ចង់មានន័យថា ខ្មែរចម្លងម្ហូបថៃនេះឯង។
តាមរយៈវីដេអូមួយនោះ វាបានធ្វើឲ្យមហាជនខ្មែរ ក៏ដូចជាបរទេស ដែលតែងតែនិយមទស្សនាលោក មានការយល់ច្រឡំនៅត្រង់ចំណុចនោះ ព្រោះវាជាពាក្យធ្ងន់ ដែល Uncle Roger មិនគួរនិយាយ បើទោះបីជាលោកនិយាយក្នុងបំណងន័យលេងសើចក៏ដោយ។
សូមទស្សនាវីដេអូខាងក្រោម ប្រិយមិត្តយល់យ៉ាងណាដែរ៖