កូនៗមិនចង់ញ៉ាំបន្លែ ធ្វើម៉េចទៅម៉ាក់ៗទាំងឡាយ?​

//s9.kh1.co/8b/8b705dfad537ccff3d34883a659f05f140a173c3.jpg
យល់ដឹង

 ១០-សីហា-២០២៣ ៨ព្រឹក · មួយឆ្នាំមុន

នៅពេលអ្នកមានបុត្រាបុត្រី អ្នកតែងតែចង់ចិញ្ចឹមពួកគេឲ្យបានល្អ ឲ្យរាងកាយពួកគេទទួលបានវីតាមីននិងសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដូចជាចង់ឲ្យពួកគេញ៉ាំបន្លែឲ្យច្រើន ប៉ុន្តែកុមារខ្លះមិនចូលចិត្តញ៉ាំបន្លែទេ ឬតែងតែគេចវេសមិនព្រមញ៉ាំ។

សុខភាព៖ នៅពេលអ្នកមានបុត្រាបុត្រី អ្នកតែងតែចង់ចិញ្ចឹមពួកគេឲ្យបានល្អ ឲ្យរាងកាយពួកគេទទួលបានវីតាមីននិងសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដូចជាចង់ឲ្យពួកគេញ៉ាំបន្លែឲ្យច្រើន ប៉ុន្តែកុមារខ្លះមិនចូលចិត្តញ៉ាំបន្លែទេ ឬតែងតែគេចវេះមិនព្រមញ៉ាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង
រូបភាពតំណាង

កុមារខ្លះក៏មិនចូលចិត្តសោះតែម្ដង ឲ្យតែឃើញបន្លែខៀវគឺយំឡូឡារករឿង ធ្វើឲ្យអ្នកម្ដាយលោកឪពុកខ្លះ ចង់រកវិធីសាស្ត្រដើម្បីឲ្យកូនៗពួកគេងាកមកញ៉ាំបន្លែ។

​ ​ខាងក្រោមនេះជាវិធីសាស្ត្រជួយឲ្យកូនអ្នកញ៉ាំបន្លែ៖

១. ឲ្យពួកគេឃើញបន្លែជារឿយៗ

បើសិនជាអ្នកបញ្ចុកបន្លែដល់កូនអ្នកម្ដងជាពីរដង តែពួកគេស្រែកថាមិនចង់ញ៉ាំទេ អ្នកជាឪពុកម្ដាយខ្លះតែងតែឈប់បញ្ចុកបន្លែដល់ពួកគេទៀត។ ប៉ុន្តែចំណុចនេះ អ្នកត្រូវធ្វើផ្ទុយវិញ គឺឲ្យពួកគេឃើញបន្លែឲ្យបានញឹកញាប់ និងព្យាយាមបញ្ចុកព្យាយាមឲ្យពួកគេញ៉ាំ តែម្ដងនេះ បញ្ចុកពួកគេក្នុងបរិមាណតិចជាងមុន ព្រោះនាពេលណាមួយ គេគង់តែនឹងចង់ញ៉ាំ។​ បើសិនជាគេមិនចូលចិត្តស្ងោរបន្លែទេ ត្រូវផ្លាស់ប្ដូរមកជាឆាបន្លែវិញ ឬបន្លែកិនជាទឹកក្រឡុក ដាក់ស្ករបន្តិចឲ្យមានជាតិផ្អែមនោះពួកគេប្រាកដជាចង់សាកល្បងញ៉ាំ។​

រូបភាពតំណាង
រូបភាពតំណាង

២. នាំពួកគេទៅទិញបន្លែនិង គ្រឿងទេស និងឲ្យពួកគេជួយរៀបចំក្នុងផ្ទះបាយ

អ្នកគួរតែយកកូនៗរបស់អ្នកទៅដើរផ្សារ ទិញបន្លែឬគ្រឿងទេស និងណែនាំពួកគេពីប្រភេទបន្លែ ដើម្បីឲ្យពួកគេបានស៊ាំបានស្គាល់ច្រើន។ អ្នកត្រូវព្យាយាមប្រាប់រសជាតិបន្លែនីមួយៗដល់ពួកគេ ហើយពេលមកដល់ផ្ទះវិញ ឲ្យពួកគេជួយរើបន្លែដាក់ក្នុងទូទឹកកក ឬធ្នើសម្រាប់ទុកដាក់ជាដើម។

រូបភាពតំណាង
រូបភាពតំណាង

៣. បន្ថែមបន្លែក្នុងអាហារពួកគេចូលចិត្ត 

បើសិនពួកគេចូលចិត្តមុខម្ហូបណាមួយខ្លាំង លើកក្រោយពេលធ្វើអាហារនោះឲ្យពួកគេ អ្នកគួរតែបន្ថែមបន្លែមួយពីរក្នុងចាននោះ។​

រូបភាពតំណាង
រូបភាពតំណាង

៤. ធ្វើម៉េចឲ្យអាហាររបស់ពួកគេមានពណ៌ភ្លឺឆើត និងរូបរាងស្អាត

បើសិនកូនៗរបស់អ្នកមិនចង់ញ៉ាំការ៉ុតទេ សាកល្បងប្ដូររូបរាងការ៉ុតនោះជារូបផ្សេងៗ ដូចជារូបផ្កាយជាដើម ហើយរាល់ពេលញ៉ាំអាហារ ព្យាយាមចំអិនអាហារណាមានពណ៌ឆើត ហើយចានទៀតក៏ត្រូវតែរើសយកចានណាមានពណ៌ឆើតមានរូបតុក្កតាដែលពួកគេចូលចិត្តដើម្បីធ្វើឲ្យអារម្មណ៍ពួកគេសប្បាយរីករាយ៕

រូបភាពតំណាង
រូបភាពតំណាង

ប្រភព healthline

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T