យល់ដឹង៖ ជាការពិត សម្រាប់ បុរសៗ នៅពេលដែលអ្នកមានអាយុកាន់តែច្រើន ស្ថានភាពស្បែកនឹងចាប់ផ្តើមកាន់តែយ៉ាប់យ៉ឺនទៅតាមពេលវេលា។ ដូច្នេះ ហើយ បុរសគួរតែមានការថែរក្សាស្បែកខ្លួនឯងឲ្យបានល្អជាងមុន នោះទើបធ្វើឲ្យបុគ្គលិកលក្ខណៈ មើលទៅមិនចាស់ជាងអាយុខ្លួនឯង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![រូបតំណាង](https://s9.kh1.co/__image/w=650,h=422,q=100/95/95eeb80b394bd9344e9a31a9f2213972fea89d19.png)
ហើយខាងក្រោមនេះ យើងណែនាំអ្នកឲ្យសាកល្បងគន្លឹះទាំង ៥ ដើម្បីបង្កើនភាពសង្ហារបស់ខ្លួន និងមើលទៅ នៅតែក្មេងជាងវ័យ៖
១.ថែរក្សាស្បែករបស់អ្នកឲ្យមានសុខភាពល្អ និងភ្លឺថ្លា
ចាប់ផ្តើមដំបូង គឺការរក្សាស្បែកឲ្យមានសុខភាពល្អ និងភ្លឺថ្លាជានិច្ច។ ចំណុចនេះ មិនមែនទាល់តែមនុស្សស្រីទើបអាចលាបឡេថែស្បែកបានទេ។ ការពិតទៅ មនុស្សប្រុសក៏អាចប្រើជាប្រភេទឡេការពារកម្ដៅថ្ងៃឲ្យបានទៀងទាត់ ឬសារជាតិបំប៉នស្បែផ្សេងៗ ឬប្រើថ្នាំខូឡាជេនក៏បានបើមានលទ្ធភាព បានផងដែរ។
២.បន្តធ្វើលំហាត់ប្រាណ
លំហាត់ប្រាណ ក៏ជាការជួយឲ្យរាងកាយមានសុខភាពល្អ និងជួយដល់ស្បែក មើលទៅក្មេងជាងវ័យផងដែរ។ ការដែលធ្វើលំហាត់ប្រាណតាមរបៀបផ្សេងៗ មិនថាដើរលឿន ហែលទឹក ឬរាំ នោះទេ សុទ្ធតែជាលទ្ធផលផ្គត់ផ្គង់ឈាមដល់រាងកាយ និងផ្នែកស្បែកបានយ៉ាងល្អ ហើយវានឹងជួយបញ្ជូនអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅចិញ្ចឹមកោសិកាផងដែរ។ សំខាន់ជាងនេះទៅទៀត រាងកាយអាចបញ្ចេញអ័រម៉ូនដោយរីករាយ។ រួមជាមួយនឹងការកាត់បន្ថយភាពតានតឹងបានយ៉ាងល្អ។
៣.យកចិត្តទុកដាក់ក្នុងការញ៉ាំអាហារដែលមានជីវជាតិ
របបអាហារ មានឥទ្ធិពលខ្លាំងណាស់ ដល់ស្បែករបស់មនុស្សវ័យក្មេង ព្រោះរាងកាយនឹងស្រូបយកសារធាតុចិញ្ចឹមសម្រាប់ប្រើប្រាស់ក្នុងការជួសជុលសរីរាង្គក្នុងផ្នែកផ្សេងៗ នៃរាងកាយឲ្យមានសុខភាពល្អ ឆ្ងាយពីជំងឺ វាក៏ជួយស្បែករបស់ក្មេងផងដែរ។
៤.យកចិត្តទុកដាក់លើជីវិតប្រចាំថ្ងៃ
ការរស់នៅប្រចាំថ្ងៃ អាចមានទាំងផលវិជ្ជមាន និងអវិជ្ជមានលើស្បែករបស់យុវវ័យផងដែរ ដូច្នេះអ្នកត្រូវយកចិត្តទុកដាក់លើជីវិតប្រចាំថ្ងៃរបស់អ្នក។ ជាពិសេសការសម្រាកឲ្យបានគ្រប់គ្រាន់ គួរបង្ខំខ្លួនឯងឲ្យគេងមុនម៉ោង ១១ យប់ ព្រោះការស្រាវជ្រាវបានរកឃើញថា អ័រម៉ូនលូតលាស់ នឹងត្រូវបានផលិត និងបញ្ចេញច្រើនបំផុតនៅចន្លោះម៉ោង ១១ យប់ដល់ម៉ោង ៧ ព្រឹក ដែលជាពេលដែលយើងគេងលក់ស្រួល។ លើសពីនេះទៀត ការញ៉ាំពេលល្ងាចមិនត្រូវបានណែនាំទេ។ ហើយគួរចៀសវាងការពិសាគ្រឿងស្រវឹង ដើម្បីការពារប្រព័ន្ធផ្សេងៗ។
៥.កុំដាក់សម្ពាធឲ្យខ្លួនឯង
បើមិនជឿ ក៏ត្រូវតែជឿដែរថា ការរស់នៅដោយអារម្មណ៍រីករាយ វាអាចជះឥទ្ធិពលវិជ្ជមានដល់ស្បែករបស់បុរសៗ ពីព្រោះនៅពេលដែលបុរសវ័យក្មេង មានភាពសប្បាយរីករាយ គ្មានកង្វល់ នោះចិត្តរបស់ពួកគេ ក៏មានភាពច្បាស់លាស់។ វានឹងជួយឲ្យឆ្ងាយពីភាពតានតឹងផងដែរ។ ហើយនោះហើយជាមូលហេតុដែលរលកខួរក្បាលមិនរញ៉េរញ៉ៃ។ វាក៏បញ្ចេញសារធាតុ Endorphins ដើម្បីធ្វើឲ្យបុរសសប្បាយចិត្ត ដែលអាចជួយដល់រូបរាងរបស់ស្បែកផងដែរ។ ដូច្នេះសម្រាប់បុរសដែលចង់បំបាត់ភាពចាស់មុនអាយុ សូមសាកល្បងអនុវត្តវិធីទាំង ៥ នេះដោយខ្លួនឯង។ ធានាថាស្អាតមិនខាន។
![រូបតំណាង](https://s9.kh1.co/__image/w=650,h=650,q=100/db/db56c659db70f7e7f245b8a5f629052a1a5b457e.png)
ប្រភព៖ sanook