គូគេជិតការអស់ហើយ ខណៈ Tono ទើបនឹងបកស្រាយពីស្ថានភាពស្នេហាខ្លួននឹង Nychaa បែបនេះថា...

//s9.kh1.co/34/34e9c635df3758b79c4b18abf41d2180b269b221.png
តារា & កម្សាន្ដ

 ២៥-សីហា-២០២៣ ២ល្ងាច · ២ ឆ្នាំមុន

វេនឆ្ងល់ថាទំនាក់ទំនងពួកគេទៅជាយ៉ាងណាហើយ បើ Tono និង Nychaa ហាក់ដូចជាស្ងាត់មិនឃើញផ្អែមល្ហែមដូចពីមុន។

កម្សាន្ត៖ ជាការពិតណាស់ តារាសម្ដែង និង ជាតារាចម្រៀងដ៏ល្បីល្បាញ លោក Tono ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ថាមួយរយៈនេះ លោកដូចមិនសូវបង្ហាញភាពផ្អែមល្ហែមជាមួយ Nychaa ដូចមុនៗ។ ទន្ទឹមនឹងនោះ រីឯខាងស្រីក៏ហាក់បីដូចជាស្ងប់ស្ងាត់ដូចគ្នា ធ្វើឲ្យហ្វេនឆ្ងល់ថាទំនាក់ទំនងពួកគេទៅជាយ៉ាងណាហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Tono និង Nychaa
Tono និង Nychaa

ខណៈគូស្នេហ៍តារាថៃជាច្រើនគូបានប្រកាសសុំសង្សារៀបការ ងាកមកមើល Tono និង Nychaa វិញ ដូចជាបាត់ដំណឹងឈឹងតែម្ដង ធ្វើឲ្យហ្វេនៗមានការព្រួយបារម្ភ។​ ដើម្បីឲ្យអ្នកគាំទ្រអស់ចិត្ត ខាងប្រុសបានចេញមុខមកនិយាយថា ទំនាក់ទំនងអ្នកទាំងពីរនៅតែស្អិតល្មួត គ្រាន់តែពួកគេមានកិច្ចការរវល់រាងខ្លួនទើបមិនសូវបានជួបគ្នាដូចមុន។

Tono និង Nychaa
Tono និង Nychaa

មិនតែប៉ុណ្ណោះ អ្នកទាំងពីរពិតជាកំពុងតែមមាញឹកជាមួយការងារសិល្បៈពិតមែន ហើយ Tono ក៏បានផ្ដាំហ្វេនផងដែរថា លោកជិតចេញចម្រៀងថ្មីហើយ កុំភ្លេចជួយគាំទ្រផង៕

ប្រភព៖ អ៉ីនធើណែត

Tono និង Nychaa
Tono និង Nychaa
Tono និង Nychaa
Tono និង Nychaa
Tono និង Nychaa
Tono និង Nychaa
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T