ផ្លែឈើទាំងប្រាំមុខនេះ អ្នកមិនគួរញ៉ាំនៅពេលយប់ទេ

//s9.kh1.co/cd/cd7ebf021a62fa63a19c80853c9185c317d0b46c.jpg
យល់ដឹង

 ២៨-សីហា-២០២៣ ៨ព្រឹក · មួយឆ្នាំមុន

ផ្លែឈើជាអាហារដ៏មានប្រយោជន៍សម្រាប់សុខភាព ព្រោះសម្បូរវីតាមីនច្រើន ដែលគ្រូពេទ្យជំនាញណែនាំឲ្យញ៉ាំជាប្រចាំថ្ងៃ ប៉ុន្តែអ្នកដឹងទេថាផ្លែឈើប្រភេទខ្លះ មិនគួរយកមកញ៉ាំនៅពេលយប់ ឬមុនពេលចូលគេងទេ ព្រោះវាផ្ដល់គុណវិបត្តិ ច្រើនជាងគុណសម្បត្តិ។​

យល់ដឹង៖ ផ្លែឈើជាអាហារដ៏មានប្រយោជន៍សម្រាប់សុខភាព ព្រោះសម្បូរវីតាមីនច្រើន ដែលគ្រូពេទ្យជំនាញណែនាំឲ្យញ៉ាំជាប្រចាំថ្ងៃ ប៉ុន្តែអ្នកដឹងទេថាផ្លែឈើប្រភេទខ្លះ មិនគួរយកមកញ៉ាំនៅពេលយប់ ឬមុនពេលចូលគេងទេ ព្រោះវាផ្ដល់គុណវិបត្តិ ច្រើនជាងគុណសម្បត្តិ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង
រូបភាពតំណាង

ផ្លែឈើអស់ទាំងនោះមាន៖

១. ផ្លែក្រូចថ្លុង

ក្រូចថ្លុងជាប្រភេទផ្លែឈើមានរសជាតិជូរ សម្បូរវីតាមីន C ដែលជួយឲ្យស្បែកសភ្លឺថ្លា តែក៏ជាផ្លែឈើមានជាតិអាស៊ីតខ្ពស់។ បើសិនជាអ្នកទទួលទានផ្លែឈើមុនពេលចូលគេងឬនៅពេលយប់ គឺវាធ្វើឲ្យអ្នកក្ដៅទ្រូងជាងធម្មតា និងធ្វើឲ្យអ្នកឈឺពោះនាពេលខ្លះទៀតផង។​

រូបភាពតំណាង
រូបភាពតំណាង

២. ផ្លែក្រូច

មិនខុសពីក្រូចថ្លុងទេ ផ្លែក្រូចធម្មតាមានជាតិអាស៊ីតខ្ពស់ដែលធ្វើឲ្យទ្រូងរបស់អ្នកក្ដៅ ហើយនៅពេលដេកចុះគឺកាន់តែពិបាក ហើយរសជាតិរបស់ក្រូចធ្វើឲ្យប្រព័ន្ធប្រសាទរបស់អ្នកធ្វើការបានល្អខ្លាំងពេក នាំឲ្យពិបាកគេង។​

រូបភាពតំណាង
រូបភាពតំណាង

៣. ផ្លែឪឡឹក

ឪឡឹកជាអាហារសម្បូរជាតិវីតាមីន និងមានជាតិទឹកច្រើន ប៉ុន្តែបើសិនញ៉ាំខុសពេលគឺបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព។ បើសិនញ៉ាំនាពេលយប់អាចធ្វើឲ្យឡើងគីឡូ ហើយជាតិស្ករដែលនៅក្នុងឪឡឹក ធ្វើឲ្យមានបញ្ហាទៅលើជាតិស្ករក្នុងឈាម។ ហើយការញ៉ាំឪឡឹកនាពេលយប់ក៏ធ្វើឲ្យអ្នកលើសជាតិទឹកខ្លាំងណាស់ដែរ ដែលការច្រាល់ជាតិទឹកបែបនេះធ្វើឲ្យជើងអ្នកហើម និងបាត់បង់ជាតិសូដ្យូមផងដែរ។​

រូបភាពតំណាង
រូបភាពតំណាង

៤. ផ្លែត្របែក

ការទទួលទានផ្លែឈើមានជាតិហ្វាយប៊ឺច្រើនដូចជាផ្លែត្របែក អាចប៉ះពាល់ដល់ក្រពះរបស់អ្នក និងធ្វើឲ្យអ្នកច្រាល់ជាតិហ្គាសនិងឈឺពោះនៅពេលយប់។ បើសិនជាអ្នកញ៉ាំផ្លែត្របែក សូមផឹកទឹកឲ្យបានច្រើន ដែលធ្វើឲ្យអ្នកជួយរំលាយអាហារបានល្អ។​

រូបភាពតំណាង
រូបភាពតំណាង

៥. ផ្លែចេក

ការញ៉ាំផ្លែចេកពេលយប់សម្រាប់មនុស្សធម្មតាគឺគ្មានបញ្ហាអ្វីទេ តែបើសិនអ្នកមានបញ្ហាច្រមុះ ឬកើតហឺត អ្នកមិនគួរញ៉ាំផ្លែចេកនាពេលយប់ទេ ហើយវាត្រូវការពេលរាងយូរដើម្បីរំលាយ អ៊ីចឹងហើយអ្នកអាចនឹងឆាប់ឡើងទម្ងន់បើសិនញ៉ាំចេកនាពេលយប់៕  

រូបភាពតំណាង
រូបភាពតំណាង

ប្រភព7pranayama

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T