ផ្លែឈើដែលអ្នកត្រូវចៀសដា-»ច់ខាត អំឡុងពេលពពោះ

//s9.kh1.co/af/af595e896facaedaf88c1543f3acfc2372b00ed8.jpg
យល់ដឹង

 ២៩-សីហា-២០២៣ ៨ព្រឹក · មួយឆ្នាំមុន

អំឡុងពេលស្ត្រីពពោះគឺជាពេលវេលាមួយ ដែលស្ត្រីទាំងឡាយត្រូវថែទាំសុខភាព ទាំងរាងកាយនិងផ្លូវចិត្ត និងញ៉ាំអាហារបំប៉ន វីតាមីន និងលេបថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យជំនាញ។ យ៉ាងណាមិញ ក្រៅពីការថែទាំខ្លួន អ្នកក៏ត្រូវយល់ដឹងពីប្រភេទផ្លែឈើដែលអ្នកទទួលទានមិនបានដែរអំឡុងពេលពពោះ។

យល់ដឹង៖ អំឡុងពេលស្ត្រីពពោះគឺជាពេលវេលាមួយ ដែលស្ត្រីទាំងឡាយត្រូវថែទាំសុខភាព ទាំងរាងកាយនិងផ្លូវចិត្ត និងញ៉ាំអាហារបំប៉ន វីតាមីន និងលេបថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យជំនាញ។ យ៉ាងណាមិញ ក្រៅពីការថែទាំខ្លួន អ្នកក៏ត្រូវយល់ដឹងពីប្រភេទផ្លែឈើដែលអ្នកទទួលទានមិនបានដែរអំឡុងពេលពពោះ ព្រោះផ្លែឈើទាំងនេះអាចប៉ះពាល់ដល់កូនក្នុងផ្ទៃរបស់អ្នក៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=488,q=100/f7/f7cd949b0c7686fbcfc2c05795f2d6bf8ddf62a2.png

១. ផ្លែម្នាស់

ដាច់ខាត អ្នកមិនត្រូវញ៉ាំផ្លែម្នាស់នោះទេ ជាពិសេសអំឡុងពេលពពោះត្រីមាសដំបូង ព្រោះម្នាស់មានអង់ហ្ស៊ីម ដែលហៅថា Bromelain ដែលបំបែកសារជាតិប្រូតេអ៊ីន ដែលធ្វើឲ្យម្ដាយសម្រាលកូនមុនពេលកំណត់។ នៅពេលអ្នកពពោះ ការទទួលទានម្នាស់ជាញឹកញាប់ អាចធ្វើឲ្យអ្នករលូតកូន និង មានបញ្ហាទាក់ទងនឹងតម្រងនោមផងដែរ។ លើសពីនេះ ម្នាស់ក៏អាចធ្វើឲ្យអ្នកប្រតិកម្មផងដែរ។​

រូបភាពតំណាង
រូបភាពតំណាង

២. ផ្លែល្ហុង

ល្ហុងជាផ្លែឈើដែលអ្នកមិនគួរទទួលទានទេនៅពេលពពោះ ទោះបីជាវាមានសារធាតុចិញ្ចឹមនិងវីតាមីនច្រើនក៏ដោយ ព្រោះការទទួលទានល្ហុងធ្វើឲ្យសីតុណ្ហភាពរាងកាយឡើងខ្ពស់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព។ លើសពីនេះ ល្ហុងក៏មានជាតិឡាទិចច្រើន ដែលធ្វើឲ្យប៉ះពាល់ដល់តម្រងនោម ឬធ្វើឲ្យរំលូតកូនទៀតផង។

រូបភាពតំណាង
រូបភាពតំណាង

៣. ផ្លែទំពាំងបាយជូរ

អំឡុងពេលអ្នកពពោះ សូមឆ្លើយថាទេចំពោះផ្លែទំពាំងបាយជូរ ដោយសារតែជាតុ resveratrol នៅក្នុងសម្បកទំពាំងបាយជូរអាចធ្វើឲ្យពុល ហើយមួយវិញទៀត ដោយសារអ្នកមានផ្ទៃពោះគឺ សមត្ថភាពនៃការរំលាយអាហាររបស់អ្នកចុះខ្សោយ ទើបមិនអាចញ៉ាំប្រភេទផ្លែទំពាំងបាយជូរខ្មៅបាន ដោយសារតែវាពិបាកនឹងរំលាយ។​

រូបភាពតំណាង
រូបភាពតំណាង

៤. អំពិល

អំពិលក៏ជាផ្លែឈើដែលអ្នកគួរចៀសវាងអំឡុងពេលអ្នកពពោះ ដែរ បើទោះបីជាវាអាចជួយឲ្យបាត់អាការៈចាញ់កូននៅពេលព្រឹកក៏ដោយ ព្រោះអំពិលមានជាតិវីតាមីន C ច្រើន ដែលបង្កើនការផលិតអរម៉ូន Progesterone ដែលអាចឈានដល់ការរំលូតកូន ឬកើតកូនមុនពេលកំណត់៕

រូបភាពតំណាង
រូបភាពតំណាង
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T