ភ្នំពេញ៖ ប្រិយមិត្តដែលតែងតែតាមដាន កម្មវិធីប្រកួតសម្រស់ ប្រាកដជាបានជ្រាប និងបានទស្សនាក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជា Miss Universe Cambodia ដែលបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ព្រមទាំងបានស្វែងរកបេក្ខភាពដែលមានសមត្ថភាព អាចតំណាងប្រទេសកម្ពុជា ចូលរួមប្រកួតលើឆាកអន្តរជាតិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ កាលពីយប់ថ្ងៃទី ៧ ខែកញ្ញា កន្លងទៅនេះ កម្មវីធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជា ២០២៣ ក៏បានរៀបចំឡើងយ៉ាងរលូន ដោយមានការចូលរួមយ៉ាងច្រើនពីទស្សនិកជន ជាពិសេសនោះ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ ក៏បានរកឃើញម្ចាស់មកុដ Miss Universe Cambodia 2023 ដែលបានទៅលើ កញ្ញា ចន សុទីម៉ា ផងដែរ។
ចំពោះលទ្ធផលមួយនេះ ក៏មានការអបអរសាទរពីហ្វេនៗ អ្នកគាំទ្រជាច្រើន ចំពោះរូបនាង ដែលជាបេក្ខភាពដ៏មានសមត្ថភាព និងអាចតំណាងឲ្យប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតលើឆាកអន្តរជាតិ ក្នុងពេលឆាប់ៗខាងមុខនេះ៕
សូមទស្សនារូបភាពខាងក្រោម៖



