យល់ដឹង៖ ពិតណាស់ ក្នុងសង្គមបច្ចុប្បន្ន អ្នកម្ដាយទាំងឡាយមានការយល់ដឹងច្រើនជាងមុន ក្នុងការថែទាំកូនៗ ជាពិសេសគឺទារកដែលទើបនឹងកើត។ ទារកដែលមានអាយុចាប់ពី៦ខែ ដល់ក្រោម១ឆ្នាំ ជាវ័យមួយដែលអ្នកម្ដាយត្រូវប្រយ័ត្នប្រយែងក្នុងការថែទាំ ក៏ដូចជាផ្ដល់អាហាររូបត្ថម្ភ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះជាអាហារដែលអ្នកមិនគួរបញ្ចុកទារករបស់អ្នកនោះឡើយ៖
១. ទឹកផ្លែឈើ
អ្នកអាចគិតថា ទឹកផ្លែឈើមានសារប្រយោជន៍ដល់ទារក ដូចមនុស្សធំដែរប៉ុន្តែការពិត អ្នកគួរតែចៀសវាង ព្រោះអាចធ្វើឲ្យទារករបស់អ្នកឡើងទម្ងន់ និងមានបញ្ហាពុកធ្មេញផងដែរ។
២. ទឹកដោះគោ
ការបញ្ចុកទឹកដោះគោហួសប្រមាណ ធ្វើឲ្យទារកទទួលបានជាតិប្រូតេអ៊ីនខ្ពស់ពេក ដែលធ្វើឲ្យប៉ះពាល់ដល់តម្រងនោមដែលកំពុងតែវិវត្តន៍។
៣. ភេសជ្ជៈមានជាតិកាហ្វេអ៊ីន ដូចជាតែ កាហ្វេ និងសូកូឡា
ទារកអ្នកហាមដាច់ខាតមិនឲ្យផឹកតែ កាហ្វេ ឬក៏សូកូឡាទេ ដោយសារគ្មានកាវស្រាវជ្រាវណាមួយបញ្ជាក់ថាទារកអាចទទួលទានរបស់ទាំងអស់នេះក្នុងបរិមាណមួយដ៏ត្រឹមត្រូវនោះទេ។
៤. ជាតិស្ករថែមពីលើ និងបង្អែ
ម ជាតិស្ករដែលគេថែមពីលើដូចជាទឹកដោះគោខាប់ ទឹកសេរ៉ូ ឬស្ករជាដើម អាចធ្វើឲ្យកុមារឆ្អែតខ្លាំង ធ្វើឲ្យមិនអាចទទួលទានអាហាររូបត្ថម្ភផ្សេងទៀតដើម្បីជួយដល់ការលូតលាស់រាងកាយ។
៥. ទឹកឃ្មុំ ឬអាហារអ្វីក៏ដោយដែលធ្វើមកពីទឹកឃ្មុំ
ទឹកឃ្មុំ ឬអាហារដែលមានជាតិទឹកឃ្មុំ ត្រូវហាមដាច់ខាតចំពោះទារក ព្រោះវាធ្វើឲ្យពួកគេកើតបូទូលីស៊ឹម ដែលជារោគធ្ងន់ធ្ងរ បណ្ដាលឲ្យសាច់ដុំកម្រើកលែងបាន។
៦. អាហារដែលមានជាតិសូដ្យូមខ្ពស់
ការឲ្យទារកទទួលទានអាហារមានជាតិសូដ្យូមខ្ពស់ពេក អាចធ្វើឲ្យមានហានិភ័យកើតឡើងនៃជំងឺរ៉ាំរៃផ្សេងៗ។
៧. ត្រីដែលមានជាតិបារ៉តច្រើន
ការទទួលទានសាច់ត្រីដែលមានជាតិប៉ារត (Mercury ឬ Hg) ខ្ពស់ អាចធ្វើឲ្យទារកមានបញ្ហាប៉ះពាល់ដល់ខួរក្បាល និងប្រព័ន្ធរំញោចសរសៃប្រសាទផងដែរ៕
ប្រភព៖ canr