បានបុណ្យច្រើនណាស់ ទើបនឹងបិណ្ឌ៥ វណ្ណដា​ បានប្រាំពីរវត្តហើយ ចុះហ្វេនៗ

//s9.kh1.co/88/88f5102ba7f207d58a53acc6fa1487f798a3befb.png
តារា & កម្សាន្ដ

 ០៤-តុលា-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

កាលពីម្សិលមិញនេះ តារាចម្រៀងរ៉េបដ៏ល្បីល្បាញប្រចាំព្រះរាជាណាចក្រកម្ពុជា លោក វណ្ណដា បានបង្ហោះរូបជួបជុំគ្រួសារនាំគ្នាទៅធ្វើបុណ្យនៅឯវត្ត។

កម្សាន្ត៖​ ជាការពិតណាស់ នៅក្នុងរដូវបុណ្យកាន់បិណ្ឌនេះ ប្រជាជនខ្មែរ តែងតែទៅលេងស្រុកកំណើត និង នាំគ្នាយកចង្ហាន់ទៅវត្តទៅតាមទំនៀមទម្លាប់ខ្មែរ។ ដូចគ្នានេះដែរ កាលពីម្សិលមិញនេះ តារាចម្រៀងរ៉េបដ៏ល្បីល្បាញប្រចាំព្រះរាជាណាចក្រកម្ពុជា លោក វណ្ណដា បានបង្ហោះរូបជួបជុំគ្រួសារនាំគ្នាទៅធ្វើបុណ្យនៅឯវត្ត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 វណ្ណដា 
 វណ្ណដា 

ជាពិសេស ដោយម្សិលមិញទើបតែបិណ្ឌ៤នៅឡើយ តែ តារាប្រុសរូបនេះ បានដើរធ្វើបុណ្យដាក់បិណ្ឌបានដល់ទៅ៧វត្តទៅហើយ។ មិនតែប៉ុណ្ណោះ បើមើលទៅតាមរូបភាពយើងឃើញថា វណ្ណដា​ បានជូនបច្ច័យទៅកាន់លោកតាចាស់ៗនៅវត្ត ពិតជាមានទឹកចិត្តជ្រះថ្លាមែន។

 វណ្ណដា 
 វណ្ណដា 

ម៉្យាងវិញទៀត អ្វីដែលធ្វើឲ្យហ្វេនៗកាន់តែស្រឡាញ់លោកទៀតនោះ គឺ វណ្ណដា បានចុះហត្ថលេខាឲ្យក្មេងៗនៅទីនោះគ្រប់ៗគ្នាលើសៀវភៅសរសេរពួកគេ ហើយលោកថែមទាំងបានទៅមើលកន្លែងសិក្សារបស់ក្មេងៗ និងបានលេងជាមួយពួកគេថែមទៀតផង។

 វណ្ណដា 
 វណ្ណដា 

បើក្រឡេកមកមើល គ្រួសាររបស់ តារារ៉េប ខ្លួនតូចសម្លេងធំរូបនេះវិញ លោកបានជួបជុំគ្រួសារនៅឯ ស្រុកកំណើត នៃខេត្តព្រះសីហនុ និងបាននាំគ្នាទៅវត្តប្រកេនចង្ហាន់ព្រះសង្ឃ ឃើញហើយពិតជាកក់ក្ដៅចិត្តណាស់។ ទន្ទឹមនឹងនេះផងដែរ បើទោះបីជា វណ្ណដា រវល់ការងារសិល្បៈយ៉ាងណាក៏ដោយក៏រូបលោកមិនភ្លេចបែងចែកពេលវេលាចំណាយជាមួយគ្រួសារនោះទេ ពិតជាតារាដែលគួរឲ្យយកគម្រូតាម៕

ប្រភព៖ Vann Da - វណ្ណដា

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វណ្ណដា
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T