ថៃ៖ អាចនិយាយបានថា គឺជាគូស្នេហ៍មួយគូដែលកំពុងត្រូវបានអ្នកគាំទ្រជាច្រើន ធ្វើការតាមដាន នៅក្នុងរឿងស្នេហារបស់ តារាសម្ដែងប្រុស លោក Alek Teeradetch និង តារាស្រី Bow Maylada ដែលតែងតែមានពេលវេលាផ្អែមល្ហែម មកបម្រើអារម្មណ៍អ្នកគាំទ្រគ្រប់ពេល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ហ្វេនៗគ្រប់គ្នា ក៏បានចាប់អារម្មណ៍ជាពិសេស ទៅលើសកម្មភាពមួយចំនួន របស់តារាសម្ដែងប្រុសរូបនេះ ដែលតែងតែជូនផ្កាទៅដល់គូស្នេហ៍របស់ខ្លួន ស្ទើរតែគ្រប់ពេលក្នុងឱកាសដ៏សំខាន់ៗ។
ដោយឡែក ថ្មីៗនេះ តារាសម្ដែង លោក Alek ស្រាប់តែបានចេញមុខបកស្រាយជុំវិញរឿងនេះ ដោយបានប្រាប់ថា ជាធម្មតា លោក គឺជាមនុស្សមិនសូវចូលចិត្តទិញផ្កាទេ ព្រោះឃើញថា វាខ្ជះខ្ជាយលុយកាក់ ហើយ២៣ថ្ងៃក្រោយ វានឹងក្រៀមស្វិត។ ប៉ុន្តែ Bow ពិតជាចូលចិត្តវាណាស់ រាល់ពេលដែលលោកផ្ញើវាទៅនាង នាងបានអង្គុយមើលផ្កាម្តងមួយៗ ហើយលោក អាចមើលឃើញចំណង់ចំណូលចិត្តរបស់នាង ហើយនាងពិតជាសប្បាយចិត្តពេលបានទទួលផ្កា។ លោកមិនស្ដាយលុយទេ ហើយពេលដែលបានឃើញសុភមង្គលរបស់គូស្នេហ៍ លោកមានអារម្មណ៍ថា វាពិតជាស័ក្តិសមក្នុងការទិញ។
ម៉្យាងវិញទៀត ក្រោយពីបទសម្ភាសន៍នេះ ត្រូវបានគេផ្សព្វផ្សាយ អ្នកលេងអ៊ីនធឺណិត ក៏ដូចជាអ្នកគាំទ្រជាច្រើន បានចែករំលែកយោបល់ និងបានលើកឡើងថា តារាសម្ដែង Alek គឺជាបុរសម្នាក់ ដែលយកចិត្តទុកដាក់ខ្លាំង ចំពោះអារម្មណ៍មិត្តស្រី ហើយព្យាយាមសម្របខ្លួនទៅនឹងគ្នា ទៅវិញទៅមក ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖