យល់ដឹង៖ មនុស្សប្រុសដ៏ល្អគឺជាមនុស្សប្រុស ដែលចេះស្រលាញ់ខ្លួនឯង គោរពឲ្យតម្លៃមនុស្សជុំវិញខ្លួន និងមានគោលដៅជីវិតមួយដ៏ច្បាស់លាស់។ គ្មាននរណាម្នាក់កើតមកចង់ក្លាយជាមនុស្សមិនល្អទេ ហើយជារៀងរាល់ថ្ងៃ មនុស្សទាំងឡាយសុទ្ធតែចង់ឲ្យខ្លួនឯងក្លាយជាមនុស្សល្អ ថែមមួយកម្រិតទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខាងក្រោមនេះគឺជាគន្លឹះខ្លះៗ ដែលធ្វើឲ្យអ្នកក្លាយជាមនុស្សប្រុសដ៏ល្អម្នាក់៖
១. បង្ហាញអារម្មណ៍របស់អ្នក
សង្គមធ្វើឲ្យបុរសភាគច្រើនមិនសូវហ៊ានបង្ហាញអារម្មណ៍ខ្លួនឯង ព្រោះមិនចង់ឲ្យគេដឹងថាខ្លួនឯងទន់ជ្រាយ ប៉ុន្តែការរឹតត្បិតអារម្មណ៍មិនបង្ហាញចេញនេះឯង ដែលនាំឲ្យមនុស្សប្រុសស្ត្រេសកាន់តែខ្លាំង។ ដើម្បីក្លាយជាបុរសល្អ អ្នកត្រូវតែបើកចំហរពីអារម្មណ៍របស់អ្នក និងបង្ហាញវាចេញដោយវិជ្ជមាន ដែលធ្វើឲ្យមនុស្សជុំវិញខ្លួនស្រលាញ់ចូលចិត្ត ទុកចិត្តអ្នកផងដែរ។
២. ពង្រឹងជំនាញផ្នែកទំនាក់ទំនង
ការទំនាក់ទំនងជាផ្នែកមួយដ៏សំខាន់ក្នុងជីវិត ហើយជារឿយៗយើងត្រូវប្រើប្រាស់វាមិនថាជាមួយក្រុមគ្រួសារ គូស្នេហ៍ មិត្តភក្តិ ការងារ ឬមនុស្សជុំវិញខ្លួនទេ ដូច្នេះអ្នកត្រូវរៀនមានទំនាក់ទំនងឲ្យបានល្អជាមួយមនុស្សជុំវិញ ដើម្បីឲ្យអ្នកផ្សេងបានស្គាល់ពីអ្នកច្រើន។

៣. ទទួលទាំងខុសទទួលទាំងត្រូវ
ពាក្យថាទទួលខុសត្រូវមួយម៉ាត់ គឺស្មើនឹងត្រូវទទួលទាំងខុស និងទទួលទាំងត្រូវ មិនមែនទទួលតែត្រូវទេ។ អ្នកត្រូវចេះទទួលខុសត្រូវ និងទទួលស្គាល់កំហុសខ្លួនឯង នៅពេលកើតរឿងណាមួយ និងត្រូវតែរក្សាសម្ដីខ្លួនឯង នោះទើបមនុស្សជុំវិញទុកចិត្តនិងឲ្យតម្លៃអ្នក។
៤. ស្វែងរកចំណង់ចំណូលចិត្តថ្មីៗ និងបង្កើតទម្លាប់ថ្មីៗ
ដើម្បីក្លាយជាបុរសកាន់តែល្អគាប់ប្រសើរ គឺត្រូវចេះស្វែងយល់ពីខ្លួនឯងឲ្យបានកាន់តែច្រើន ដោយចាកចេញពីមជ្ឈដ្ឋាននៃភាពស៊ាំរបស់ខ្លួន ហើយទៅរកការប្រកួតប្រជែងថ្មីៗ ការផ្សងព្រេងថ្មីៗ ឬចំណង់ចំណូលចិត្តថ្មីៗនានា ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯង ហើយអ្នកក៏ត្រូវបង្កើតទម្លាប់ល្អៗជាច្រើន និងបោះបង់ចោលទម្លាប់អាក្រក់ផងដែរ។ ៥. ហាត់ប្រាណ

ការហាត់ប្រាណជាសកម្មភាពដ៏សំខាន់ សម្រាប់មនុស្សរាល់គ្នា ដូច្នេះដើម្បីបានសុខភាពល្អ ទាំងផ្លូវកាយនិងផ្លូវចិត្ត បុរសល្អគួរតែចេះហាត់ប្រាណ ជារៀងរាល់ថ្ងៃ ដូចជាដើរ រត់ ហែលទឹក និងជិះកង់ជាដើម។

៧. អានសៀវភៅ
នៅពេលអ្នកអានកាន់តែច្រើន ចំណេះដឹងរបស់អ្នកក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយជាងនោះដែរ ហើយការអានសៀវភៅ មិនថាជាសៀវភៅប្រភេទអ្វី គឺសុទ្ធតែមានគុណប្រយោជន៍ទាំងអស់ ដោយធ្វើឲ្យអ្នកដឹងពីបញ្ហានានា និងបង្កើនទស្សនៈបានកាន់តែជ្រៅជ្រះ៕
ប្រភព៖ mensgroup