កម្សាន្ត៖ ថ្មីៗនេះ ទស្សនាវដ្តីម៉ូដរបស់ប្រទេសសិង្ហបុរី Grazia ទើបតែបានប្រកាសថា Angelababy ជាមុខគម្របទស្សនាវដ្តីប្រចាំខែវិច្ឆិកា ដោយនៅលើ Instagram Grazia បានណែនាំពីតារាស្រីរូបនេះថា ជាតារាសម្តែង ម៉ូដែល ឈានមុខគេក្នុងពិភពម៉ូដចិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ការបង្ហាញខ្លួនរបស់ តារាស្រី Angelababy ក្នុងការបង្ហាញម៉ូដអន្តរជាតិ ទទួលបានការចាប់អារម្មណ៍ជាពិសេស ពីសាធារណជនចិន ដែលនេះជាសកម្មភាពដ៏កម្ររបស់នាង បន្ទាប់ពីត្រូវបានហាមមិនឱ្យចូលរួមក្នុងកម្មវិធីមួយចំនួន ហើយការបង្ហាញបែបនេះក៏អាចជួយឱ្យអ្នកគាំទ្ររបស់នាង មានទំនុកចិត្តខ្លះថា ការងារសិល្បៈរបស់នាងមិនត្រូវបានរំខានទាំងស្រុងទេ យ៉ាងហោចណាស់ ក៏នៅមានក្នុងទីផ្សារបរទេស ផងដែរ។
យ៉ាងណាមិញ នៅក្នុងប្រទេសចិន អាជីពរបស់ Angelababy កំពុងប្រឈមមុខនឹងការលំបាកជាច្រើន ខណៈដែលនាងត្រូវបានអាជ្ញាធរដាក់ពិន័យ បន្ទាប់ពីបានទៅមើល តារាស្រី Lisa សម្ដែងនៅក្លឹបមួយកន្លែង៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖