កូរ៉េខាងត្បូង៖ Jisoo ដែលជាសមាជិកម្នាក់ក្នុងក្រុមចម្រៀងនារី BLACKPINK បានបញ្ជាក់ប្រាប់ទៅអ្នកគាំទ្រ ជាលក្ខណៈផ្ទាល់ខ្លួនថា រូបនាងនឹងចូលរួមសម្ដែងក្នុងរឿងភាគថ្មី និយាយពីខ្មោចហ្សមប៊ី មានឈ្មោះថា "Influenza" ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីថ្ងៃទី៤ខែធ្នូកន្លងទៅ Jisoo បានបញ្ជាក់ប្រាប់អ្នកគាំទ្រនៅព្រលានយន្តហោះអន្តរជាតិអ៊ីនឆន ថាការសម្ដែងនឹងចាប់ផ្ដើមឡើងនៅខែនេះតែម្ដង។
គួរបញ្ជាក់ផងដែរថា Influenza ជារឿងភាគ ដែលផលិតពឹងផ្អែកលើប្រលោមលោកមានឈ្មោះថា "Influenza" និពន្ធដោយលោក Han Sang-Woon ដែលនិយាយពីតួអង្គ Jaeyoon ជាទាហាននិងមិត្តស្រី Yeongju ក្នុងការទប់ទល់ជាមួយនឹងហ្សមប៊ី។
កន្លងមក Jisoo ធ្លាប់បានសម្ដែងជាតួឯកស្រីក្នុងរឿងភាគ "Snowdrop" រួចមកហើយជាមួយ Jung Hae-In ដែលទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីតែម្ដង៕
ប្រភព៖ allkpop