កើតមកសង្ហាក៏ខុស Cha Eunwoo និង Song Kang ត្រូវគេរិះគន់ថា សម្ដែងមិនកើត បានមុខយោង

//s9.kh1.co/28/2883ae27f6f68dad135f544eb1cfc37d92677b2e.png
តារា & កម្សាន្ដ

 ១០-ធ្នូ-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

ព្រោះតែភាពសង្ហាពីក្បាលដល់ចុងជើងរបស់ពួកគេ បែរជាបានធ្វើឲ្យមានអ្នករិះគន់ទៅវិញ ទៅលើការសម្ដែងថា សម្ដែងមិនសូវសម បានតែមានមុខសង្ហាយោងប៉ុណ្ណោះ។​

កម្សាន្ត៖ ជាការពិតណាស់ បើនិយាយដល់តារាសម្ដែងប្រុសដែលគ្រងតំណែងតួឯកក្នុងបេះដូងអ្នកទស្សនា ដែលត្រូវបានគេចាត់ទុកថាជារាជបុត្រ មានសម្រស់ដ៏ស្រស់សង្ហាគេតែងតែនឹកដល់ Cha Eunwoo និង Song Kang ដែលទាំងពីរនាក់នេះ កំពុងតែត្រូវមហាជនចាប់អារម្មណ៍ជាខ្លាំងនៅពេលបង្ហាញមុខក្នុងរឿងភាគថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Cha Eunwoo 
 Cha Eunwoo 

ដោយឡែក ព្រោះតែភាពសង្ហាពីក្បាលដល់ចុងជើងរបស់ពួកគេ បែរជាបានធ្វើឲ្យមានអ្នករិះគន់ទៅវិញ ទៅលើការសម្ដែងថា សម្ដែងមិនសូវសម បានតែមានមុខសង្ហាយោងប៉ុណ្ណោះ។​ បើយោងតាមការចុះផ្សាយរបស់ My Daily គេបញ្ជាក់ថា Cha Eunwoo និង Song Kang ខ្វះសមត្ថភាពបញ្ចេញទឹកមុខមិនសូវបង្ហាញអារម្មណ៍ឲ្យសមនឹងស្ថានភាពសាច់រឿង។

 Cha Eunwoo 
 Cha Eunwoo 

លើសពីនោះ មានអ្នករិះគន់ទៀតថា ពាក្យសម្ដី ភាសានិយាយ តារាសម្ដែងប្រុសរូបស្អាតទាំងពីរនៅមានការឆ្គាំឆ្គងនៅឡើយ ដោយការនិយាយស្ងូតពេក។ ទន្ទឹមនឹងនោះ មូលហេតុដែលធ្វើឲ្យគេវិនិច្ឆ័យបែបនេះគឺ តារាប្រុសទាំង២មិនមែនទើបតែចូលសិល្បៈនោះទេ ពួកគេមានបទពិសោធន៍ច្រើនហើយ។

 Cha Eunwoo 
 Cha Eunwoo 

បើទោះបីជាយ៉ាងណាក៏ដោយ ប្រជាប្រិយភាពរបស់ Cha Eunwoo និង Song Kang នៅតែបន្ដកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ចំណែកឯការសម្ដែងវិញ ពួកគេក៏ខំប្រឹងបញ្ចេញឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យអ្នកទស្សនាតាមដានហើយជក់ចិត្តដិតអារម្មណ៍៕

ប្រភព៖ Koreaboo

Song Kang 
Song Kang 
Song Kang 
Song Kang 
Song Kang 
Song Kang 
Song Kang 
Song Kang 
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T