កម្សាន្ត៖ កាលពីថ្ងៃទី១៦ ខែធ្នូ តារាចម្រៀងដ៏ល្បីល្បាញ Lisa សមាជិកក្រុម Blackpink ត្រូវបានគេប្រទះឃើញដើរលេងជាមួយកូនស្រីរបស់លោក Lee Jae Yong និងបានអង្គុយបរិភោគអាហារនៅក្នុងភោជនីយដ្ឋានមួយកន្លែង នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលធ្វើឲ្យហ្វេនភ្ញាក់ផ្អើលនោះគឺ លោក Lee Jae Yong គឺជាប្រធានក្រុមហ៊ុន Samsung ដែលនាំឲ្យអ្នកគាំទ្រ និងសាធារណជនមានការរំភើបចិត្ត ដោយ អ្នកខ្លះបានចោទជាសំណួរថា តើពួកគេដើរលេងក្នុងនាមជាមិត្តជិតស្និទឬក្នុងនាមជាអ្នករួមការងារ ពោលគឺថា តើ Lisa មានអ្វីពាក់ព័ន្ធជាមួយក្រុមហ៊ុននេះដែរទេ។
ជាពិសេស គេបានសង្កេតឃើញថា តារាស្រីរូបនេះ ដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ ដោយសាមញ្ញបំផុត សូម្បីតែការតែងខ្លួនក៏សាមញ្ញផងដែរ។ មិនតែប៉ុណ្ណោះ ភោជនីយដ្ឋានដែលនាងទៅបរិភោគក៏មានលក្ខណៈសាមញ្ញ មិនមែនជាហាងឯកជននោះទេ ដែលងាយធ្វើឲ្យហ្វេនប្រទះឃើញបំផុត៕
ប្រភព៖ allkpop