មិនគួរសោះ Lee Sun Gyun ត្រូវនារីម្នាក់ជំ->>រិតទាប្រាក់ មុនលោកធ្វើអត្ត.->>ឃាត

//s9.kh1.co/17/17a1907d4d4c675c874a173a4fccdbe97868d688.png
តារា & កម្សាន្ដ

 ២៨-ធ្នូ-២០២៣ ៩ព្រឹក · ៩ ខែមុន

កាលពីពេលកន្លងទៅ Lee Sun Gyun គឺជាកម្មវត្ថុនៃការស៊ើបអង្កេតរបស់ប៉ូលីសទាក់ទងនឹងការសង្ស័យទាក់ទងនឹងកញ្ឆា និងសារធាតុចិត្តសាស្ត្រ។

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី 27 ខែធ្នូ ឆ្នាំ២០២៣នេះ ប្រភពពីកូរ៉េបានបង្ហាញថា អង្គភាពស៊ើបអង្កេត Metropolitan នៃទីភ្នាក់ងារប៉ូលីស Incheon បានចេញដីកាចាប់ខ្លួនស្ត្រីអាយុ 28 ឆ្នាំម្នាក់ដែលត្រូវបានគេស្គាល់ថាជាបុគ្គល 'A' ក្រោមការចោទប្រកាន់ពីបទជំរិតទារប្រាក់ និង គំរាម ទៅលើតារាសម្ដែងប្រុស Lee Sun Gyun។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lee Sun Gyun 
Lee Sun Gyun 

បុគ្គល 'A' នេះ ក្រោយពីទទួលបានដីកាចាប់ខ្លួនមុនហើយ Pre-arrest រូបនាងមិនបានចូលរួមក្នុងការបង្ហាញខ្លួនក្នុងតុលាការតាមកាលវិភាគរបស់នាងនៅតុលាការស្រុក Incheon នោះទេ ហើយថែមទាំងមិនមានបញ្ជាក់ហេតុផលនៃការអវត្តមានរបស់នាងនោះទេ។

Lee Sun Gyun 
Lee Sun Gyun 

ជា​ការ​ឆ្លើយ​តប ប៉ូលិស​បាន​ចាប់​ផ្តើម​ស្រាវ​ជ្រាវ​រក​កន្លែង​លាក់​ខ្លួនរបស់នារីរូបនេះ ព្រមទាំងបាន​អនុវត្ត​ដីកា​ចាប់​ខ្លួន ​រួម​ជាមួយ​នឹង​ការ​ស្នើ​សុំ​ដីកា​ចាប់​ខ្លួន​មុនការកំណត់​នេះ។ នៅ​ថ្ងៃ​ដដែល ពួក​គេ​បាន​កំណត់​ទីតាំង និង​ចាប់​ឃុំ​ខ្លួន​នាងបានសម្រេច។

Lee Sun Gyun 
Lee Sun Gyun 

គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ Lee Sun Gyun គឺជាកម្មវត្ថុនៃការស៊ើបអង្កេតរបស់ប៉ូលីសទាក់ទងនឹងការសង្ស័យទាក់ទងនឹងកញ្ឆា និងសារធាតុចិត្តសាស្ត្រ។ ទោះបី​ឆ្លងកាត់​ការ​សួរ​ចម្លើយ​ប៉ូលិស​បី​ជុំ​ក៏ដោយ ក៏​លោក​បាន​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការចោទប្រកាន់​នេះ​។ លទ្ធផលនៃការធ្វើតេស្តទឹកនោមបឋម ការវិភាគស៊ីជម្រៅលើសក់ជាលើកទីពីរ និងការប្រមូលសក់បន្ថែមលើរាងកាយ សុទ្ធតែផ្តល់លទ្ធផលអវិជ្ជមាន។

Lee Sun Gyun 
Lee Sun Gyun 

ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី 27 ខែធ្នូ ព្រឹត្តិការណ៍សោកនាដកម្មមួយបានកើតឡើងនៅពេលដែល Lee Sun Gyun ត្រូវបានគេប្រទះឃើញសន្លប់នៅក្នុងឧទ្យានមួយក្នុងទីក្រុង Jongno-gu ទីក្រុងសេអ៊ូល។ ជា​ការ​សោកស្ដាយ​ក្រោយ​មក​ត្រូវ​បាន​គេ​បញ្ជាក់​ថា​គាត់​បាន​ទទួល​មរណភាព។ រីឯពិធីបុណ្យសពកំពុងប្រព្រឹត្តទៅយ៉ាងស្ងប់ស្ងាត់ ដោយមានវត្តមានក្រុមគ្រួសារ និងសហការីតែប៉ុណ្ណោះ៕

ប្រភព៖ allkpop

Lee Sun Gyun 
Lee Sun Gyun 
Lee Sun Gyun 
Lee Sun Gyun 
Lee Sun Gyun 
Lee Sun Gyun 
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T