ភ្នំពេញ៖ គឺជាដំណឹងដ៏គួរឲ្យសោកស្ដាយ បន្ទាប់ពីបានជ្រាបថា តារាកំប្លែង នាយស្វិត បានទទួលមរណភាព នៅថ្ងៃទី ២៧ ខែមករា ដោយជំងឺ បន្ទាប់ពីលោកត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ អស់រយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![នាយស្វិត](https://s9.kh1.co/__image/w=650,h=650,q=100/f1/f10782e0f736f6547b37177cef4c770283d75d7b.jpg)
ក្នុងនោះដែរ តាមរយៈ គណនី តារាកំប្លែង នាយខ្ចៅ បានផ្សព្វផ្សាយដំណឹងមរណភាពដ៏ក្រៀមក្រំរបស់ តារាកំប្លែង នាយស្វិត នៅបណ្ដញសង្គម អមជាមួយនឹងសារភ្ជាប់រូបភាពតារាកំប្លែងរូបនេះថា «លឿនពេកហើយលោកគ្រូស្វិត ជីវិតមនុស្សខ្លីណាស់លោកអើយ សូមដួងវិញ្ញាណខន្ធលោកគ្រូទៅកើតទីឋានសុគតិភពផងចុះ។»
![នាយស្វិត](https://s9.kh1.co/__image/w=650,h=867,q=100/e4/e49884c331e43f85be4ce7614c430a051bc5ce12.jpg)
ក្រោយពីបានឃើញបែបនេះ ទស្សនិកជនជាច្រើន ក៏បានបង្ហាញនូវក្ដីសោកស្ដាយ ចូលរួមរំលែកទុក្ខ ទៅដល់ក្រុមគ្រួសារតារាកំប្លែងរូបនេះ ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ហើយក៏សូមឲ្យដួងវិញ្ញាណខន្ធលោក ទៅទីឋានសុគតិភព ផងដែរ៕
ប្រភព៖ កោះសន្តិភាព
សូមទស្សនារូបភាពខាងក្រោម៖
![នាយស្វិត](https://s9.kh1.co/__image/w=353,h=540,q=100/53/53f7f6b154fd42484350008b9e5594879706ba30.jpg)
![នាយស្វិត](https://s9.kh1.co/__image/w=650,h=650,q=100/f1/f10782e0f736f6547b37177cef4c770283d75d7b.jpg)
![នាយស្វិត](https://s9.kh1.co/__image/w=650,h=867,q=100/e4/e49884c331e43f85be4ce7614c430a051bc5ce12.jpg)