ថៃ៖ ធ្វើឲ្យហ្វេនៗជាច្រើន កាន់តែចាប់អារម្មណ៍ ខណៈកាលពីមុនមក ស្រាប់តែមានព័ត៌មានថា តារាសម្ដែងស្រី Vill Wannarot និងតារាសម្តែង លោក Mac Weerakanit អាចនឹងមានទំនាក់ទំនងស្នេហានឹងគ្នា ដោយសារតែ មានរូបភាព ពួកគេចេញទៅញ៉ាំអីជាមួយគ្នា តែមកទល់ពេលនេះ នៅមិនទាន់មានភាគីណាម្នាក់ ចេញមុខបកស្រាយរឿងនេះ នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប៉ុន្តែ ថ្មីៗនេះ វាហាក់បីដូចជា ទំនាក់ទំនងរបស់ពួកគេទាំងពីរ កាន់តែច្បាស់លាស់ នៅពេលដែល លោក Mac បានចេញមុខបង្ហោះរូបថតផ្អែមល្ហែមជាមួយនឹង Vill នៅលើ Instagram ផ្ទាល់ខ្លួន ដើម្បីអបអរថ្ងៃបុណ្យនៃក្តីស្រឡាញ់ រួមជាមួយនឹងចំណងជើង គឺជារូបផ្ទះ បេះដូងក្រហម ដែលនៅក្នុងនោះ រូបភាពនីមួយៗគឺ ពោរពេញដោយស្នាមញញឹម និងសុភមង្គល ដែលមើលទៅ ដូចជាការបើកដំណើរការ ជាផ្លូវការនៃទំនាក់ទំនងរបស់ពួកគេ។

ហើយក្រោមការបង្ហោះមួយនេះដែរ ក៏មានមិត្តភ័ក្តិ និងអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិ ដើម្បីអបអរសាទរ និងលាន់មាត់សរសើរដល់គូស្នេហ៍ថ្មីថ្មោង ដែលបានបើកបង្ហាញកាយវិការយ៉ាងផ្អែមល្ហែមយ៉ាងខ្លាំង អបអរបុណ្យនៃក្ដីស្រលាញ់ជាមួយគ្នា៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖








